រាជធានីភ្នំពេញ៖ នៅថ្ងៃទី ២៦ ខែសីហានេះ សវនាការលើកដំបូងរបស់តារាចម្រៀងក្រុមអតីតក្រុម IKON B.I ទាក់ទងនឹងការរំលោភលើច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។ ល។ ត្រូវបានធ្វើឡើងនៅតុលាការមជ្ឈឹមស្រុកសេអ៊ូល។

សូមជម្រាបថា B.I ត្រូវបានចោទប្រកាន់ នៅខែឧសភាឆ្នាំនេះ ពីបទសង្ស័យថាបានទិញកញ្ឆានិងប្រើប្រាស់ថ្នាំញៀនមួយចំនួន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងសវនាការ កាលពីថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០២១នេះ ព្រះរាជអាជ្ញាបានបញ្ជាក់ថា B.I បានប្រើប្រាស់កញ្ឆាសរុបចំនួន ៣ ដងនៅខែមីនាឆ្នាំ ២០១៦ និងខែមេសាឆ្នាំ ២០១៦ ហើយគាត់ក៏បានទិញគ្រឿងញៀនប្រភេទ LSD  (lysergic acid diethylamide) ផងដែរ។

ជាមួយគ្នានេះ B.I បានអត្ថាធិប្បាយថា៖ ខ្ញុំសារភាពចំពោះការចោទប្រកាន់ទាំងអស់នេះហើយខ្ញុំគិតតែខ្លួនឯង។ នៅចំពោះមុខសវនាការ B.I ក៏បានដាក់លិខិតសុំទោសទៅតុលាការនៅថ្ងៃទី ២៥ ខែសីហាផងដែរ។

អយ្យការបានស្នើឱ្យផ្តន្ទាទោសដាក់ពន្ធនាគារ ៣ ឆ្នាំរួមជាមួយការផាកពិន័យជាទឹកប្រាក់ចំនួន ១,៥ លានវ៉ុន (ប្រហែល ១៣០០ ដុល្លារ) សម្រាប់ប៊ីអាយអាយ។ ក្នុងនោះ ការកាត់ទោសចុងក្រោយនឹងត្រូវកំណត់នៅក្នុងសវនាការកាត់ទោសដែលគ្រោងធ្វើនៅថ្ងៃទី ១០ ខែកញ្ញា ខាងមុខនេះ៕

ប្រភព៖ Soompi

B.I
B.I
B.I
B.I
B.I

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]