បរទេស៖ ជាការពិត កាលពីឆ្នាំ ២០១៦ Angelina Jolie បានសម្រេចចិត្តលែងលះជាមួយ Brad Pit ក្រោយរួមរស់ជាមួយគ្នាជិតមួយទសវត្សរ៍។ តែយ៉ាងណា បន្ទាប់ពីលែងលះជាង ៤ឆ្នាំមកនេះ រឿងក្ដីរបស់អ្នកទាំងពីរ នៅតែមិនទាន់ដាច់ស្រេចឡើយ។ ដោយក្នុងនោះយើងថា អ្នកទាំងពីរ នៅតែប្ដឹងប្ដល់គ្នាទៅវិញទៅមកអស់លុយរាប់រាលដុល្លារ ដើម្បីទាមទារសិទ្ធិក្នុងការចិញ្ចឹមកូនរៀងៗខ្លួន។
ដោយឡែក ស្រាប់តែកាលពីពេលថ្មីៗនេះ បើយោងតាមប្រភពព័ត៌មានបរទេសបាននិយាយថា តារាសម្ដែង Angelina Jolie ចង់ណាត់ជួបជាមួយបុរសមហាសេដ្ឋីម្នាក់ បន្ទាប់ពីបានលែងលះពីអតីតស្វាមីរបស់នាង ដែលដំណឹងនេះបានធ្វើឲ្យទស្សនិកជន និងហ្វេនៗជាច្រើនភ្ញាក់ផ្អើលយ៉ាងខ្លាំង។
យោងតាមសារព័ត៌មាន Globe បាន ឲ្យដឹង ថា Angelina Jolie គ្រោងនឹងណាត់ជួបជាមួយបុរសមហាសេដ្ឋីម្នាក់ដែលមានទ្រព្យសម្បត្តិច្រើន ដូច្នេះនាងអាចរស់នៅក្នុងភាពសុខស្រួល និងអាចពង្រឹងមុខតំណែងរបស់នាងនៅក្នុងហូលីវូដបានយ៉ាងងាយ។ ហើយប្រភពអនាមិកមួយទៀតក៏បាននិយាយថា Angelina Jolie កំពុងឆ្កួតនឹងលុយ ពេលនេះនាងនឹងកំណត់ខ្លួនឯង ហើយផ្តោតតែលើអ្នកមានលុយច្រើន និងអ្នកមានហិរញ្ញវត្ថុល្អប៉ុណ្ណោះ។
យ៉ាងណាមិញ គេហទំព័រ Gossip Cop បានបដិសេធយ៉ាងឆាប់រហ័សនូវពាក្យចចាមអារាមទាំងនោះ ព្រោះអ្វីដែលប្រភពទាំងនោះបាននិយាយវាដូចជាមិនសមហេតុផលទាល់តែសោះ។ ព្រោះ តារាស្រីរូបនេះ ជាមនុស្សដែលមានទ្រព្យច្រើនប្រមាណជាង ១២០លានដុល្លារទៅហើយ រឿងអីដែលនាងត្រូវខ្វល់រឿងលុយទៀតនោះ។ ហើយម្យ៉ាងទៀត មហាជនជាច្រើនក៏ជឿជាក់ថា Angelina Jolie កំពុងផ្តោតលើសកម្មភាពសប្បុរសធម៌ និងខំប្រឹងមើលថែទាំកូនៗទាំង ៦នាក់របស់នាង ឲ្យល្អច្រើនជាងទៅគិតរឿងអស់ទាំងនោះ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]