ភ្នំពេញ៖ តារាសម្ដែងប្រុសពោះម៉ាយរូបសង្ហា លោក សន ពិសិដ្ឋ ចាប់តាំងឈានជើងចូលវិស័យសិល្បៈមក គេសង្កេតឃើញតារារូបនេះមានឈ្មោះល្បីល្បាញខ្លាំងតែម្ដង។ ជាពិសេស មួយរយៈចុងក្រោយនេះ លោកហាក់មានភាពមមាញឹកខ្លាំងជាមួយការថតខ្សែភាពយន្តជាបន្តបន្ទាប់ផងដែរ។ លើសពីនេះទៅទៀត ដោយសារតែទេពកោសល្យក្នុងវិស័យសិល្បៈ គួបផ្សំនឹងសម្រស់ពីធម្មជាតិមកទាំងព្រមទើបធ្វើឲ្យតារាប្រុសរូបនេះអាចឈរនៅចំណុចមួយនេះផងដែរ។

យ៉ាងណាមិញ បើទោះបីបច្ចុប្បន្នតារារូបនេះ ជាពោះម៉ាយកូនមួយក៏ពិតមែន តែបើមើលទៅលើរូបសម្បត្តិវិញ លោកពិតជាស្រស់ស្អាត ហើយសង្ហាខ្លាំងតែម្ដង។ ម្យ៉ាងវិញទៀត គ្រប់ពេលលោក សន ពិសិដ្ឋ តុបតែងខ្លួនម្ដងៗ មើលទៅពិតជាទាក់ទាញខ្លាំង ខណៈដែលតារារូបនេះមានរូបរាងមាំ សាច់ដុំៗយ៉ាងដូច្នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង ថ្មីៗនេះ លោក សន ពិសិដ្ឋ បានបង្ហោះរូបភាពថ្មី ដោះអាវបង្អួតសាច់ដុំកង់ៗ ថតក្នុងបន្ទប់ ដោយស្លៀកត្រឹមតែកន្សែងនោះ មើលទៅស៊ីអារម្មណ៍ខ្លាំង។ ក្នុងនោះដែរ ទោះបីវ័យជ្រេបន្តិចមែន តែសាច់ដុំនៅតែតឹងណែន ធ្វើឲ្យហ្វេនលួចគ្រឺតគ្រប់គ្នា។ មិនតែប៉ុណ្ណោះ បន្ទាប់ពីបង្ហោះរូបភាពបង្ហាញសាច់ដុំនៅក្នុងបន្ទប់រួច មានអ្នកគាំទ្រជាច្រើន បានចូលទៅ comment សរសើរពីរូបសម្បត្តិលោកថាសង្ហាសឹងមិនដាច់ពីមាត់គ្រប់ៗគ្នា៕

សូមទស្សនារូបភាបខាងក្រោម៖ 

   លោក សន ពិសិដ្ឋ 
   លោក សន ពិសិដ្ឋ 
   លោក សន ពិសិដ្ឋ 
   លោក សន ពិសិដ្ឋ 
   លោក សន ពិសិដ្ឋ 
   លោក សន ពិសិដ្ឋ 
   លោក សន ពិសិដ្ឋ 
   លោក សន ពិសិដ្ឋ 
   លោក សន ពិសិដ្ឋ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]