អាការៈអស់កម្លាំង ជាប្រតិកម្មនៃរាងកាយក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងដ៏កាចសាហាវ ដូចជាជំងឺកូវីដ-១៩ នេះជាដើម។ ការអស់កម្លាំងនេះនឹងបន្តកើតឡើង ទោះបីជាយើងបានជាសះស្បើយពីជំងឺកូវីដ-១៩ ហើយយ៉ាងណាក្ដី ដែលធ្វើឲ្យយើងគេងច្រើន ពិបាកឈរក្នុងរយៈពេលយូរ ក៏ដូចជាប៉ះពាល់ដល់សមត្ថភាពក្នុងការផ្ដោតអារម្មណ៍ និងការចងចាំ។ យ៉ាងណាមិញ យើងអាចដោះស្រាយអាការៈអស់កម្លាំងក្រោយជាសះស្បើយពីជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព តាមរយៈការញ៉ាំអាហារទាំងនេះ។
១. ស្ពៃពួយឡេង
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សស្ពៃពួយឡេងផ្ទុកកាឡូរីទាប ព្រមទាំងមានសារធាតុចិញ្ចឹម ជាតិដែក និងវីតាមីនC ខ្ពស់ ដែលមានគុណប្រយោជន៍ផ្ដល់ថាមពលដ៏ខ្លាំងក្លាដល់អ្នកដែលជាសះស្បើយពីជំងឺកូវីដ-១៩បានយ៉ាងអស្ចារ្យ។ បន្លែស្លឹកបៃតងមួយនេះ ក៏សម្បូរដោយសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម ដែលអាចជួយពង្រឹងសុខភាពទូទៅ ដោយកាត់បន្ថយការរលាក ព្រមទាំងបង្កើនកម្រិតភាពស៊ាំ។
២. គ្រាប់ពូជ
ជាមួយគ្នានេះដែរ គ្រាប់ពូជដូចជាគ្រាប់ល្ពៅ គ្រាប់ជីរ ជាប្រភពដ៏ល្អនៃម៉ាញេស្យូម ជាតិដែក ជាតិសរសៃ និងអាស៊ីដខ្លាញ់អូមេហ្គា៣ ដែលអាចជួយការពារកោសិការបស់យើងពីរ៉ាឌីកាល់សេរីដ៏គ្រោះថ្នាក់ នៅអំឡុងពេលធ្វើមេតាប៉ូលីស។ ការញ៉ាំគ្រាប់ពូជទាំងនេះ មិនត្រឹមតែអាចជួយបង្កើនកម្រិតភាពស៊ាំប៉ុណ្ណោះទេ វាក៏អាចបញ្ចៀសពីអាការៈល្ហិតល្ហៃ ដោយសារតែវាត្រូវបានរំលាយយឺតៗនៅក្នុងរាងកាយ និងផ្ដល់ថាមពលដល់យើងពេញមួយថ្ងៃ។
៣. ផ្កាខាត់ណាខៀវ
ផ្កាខាត់ណាខៀវ ជាបន្លែមួយប្រភេទសម្បូរទៅដោយជាតិដែក វីតាមីនC ជាតិសរសៃ ប្រូតេអ៊ីន កាល់ស្យូម និងម៉ាញ៉េស្យូម ដែលអាចប្រឆាំងនឹងជំងឺស្លេកស្លាំង បង្កើតសាច់ដុំ ពង្រឹងកម្រិតថាមពល និងឆ្អឹងថែមទៀតផង។
៤. ស៊ុត
ចំណែកឯស៊ុតវិញ ក៏ជាប្រភពដ៏ល្អនៃប្រូតេអ៊ីន និងសារធាតុចិញ្ចឹម ក៏ដូចជាសារធាតុរ៉ែសំខាន់ៗដូចជាវីតាមីនD ហ្វូឡេត អាស៊ីដអាមីណូ វីតាមីនB12 និងជាតិដែក។ សម្រាប់អ្នកដែលជាសះស្បើយពីជំងឺកូវីដ-១៩ ស៊ុតអាចជួយបង្កើនកម្លាំងសាច់ដុំ និងឆ្អឹង បង្កើនកម្រិតថាមពលបានយ៉ាងស័ក្ដិសិទ្ធិ។ ហេតុនេះហើយ គ្នាយើងអាចបញ្ចូលស៊ុតនៅក្នុងរបបអាហារប្រចាំថ្ងៃ ដើម្បីកាត់បន្ថយអាការៈអស់កម្លាំងក្រោយជាសះស្បើយពីជំងឺកូវីដ-១៩នេះ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]