ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ លេចឮដំណឹងថាអតីតតារាសម្ដែងស្រីសាច់សខ្ចីកញ្ញា ពេជ្រ សុវណ្ណវិជ្ជរ៉ា បានដាក់ពាក្យចូលរួមប្រកួតក្នុងកម្មវិធី Miss Universe Cambodia ឆ្នាំ២០២១នេះ។ ក្រោយង្ហើបដំណឹងថាខ្លួននឹងចូលរួមប្រកួតក្នុងកម្មបិធីលំដាប់អន្តរជាតិមួុយនេះ មានមហាជនជាច្រើនបានសម្ដែងនូវក្ដីត្រេកអរគ្រប់គ្នាតែម្ដង។

យ៉ាងណាមិញ ស្របពេលកំពុងត្រៀមខ្លួនចូលរួមប្រកួត គេឃើញតារារូបនេះ បានត្រៀមខ្លួនរួចជាស្រេចសម្រាប់ដណ្ដើមជ័យលាភីក្នុងកម្មវិធីមួយនេះ។ ក្នុងនោះដែរ គេដឹងផងដែរថាកញ្ញា ពេជ្រ សុវណ្ណវិជ្ជរ៉ា ធ្លាប់ជាម្ចាស់ជ័យលាភីកញ្ញាឯកទេសចរណ៍កាលពីឆ្នាំ ២០០៨ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង បើក្រឡេកទៅមើលរូបសម្ផស្សកញ្ញា ពេជ្រ សុវណ្ណវិជ្ជរ៉ា ក្នុងឈុតសម្លៀកបំពាក់កូនប្រមុំប្រពៃណីខ្មែរវិញ ឃើញថានាងពិតជាមានសម្រស់ស្រស់ស្អាតប្លែកខ្លាំងតែម្ដង។ ជាពិសេស រូបរាងនិងមុខមាត់ មើលទៅសមសួន សាកសមជានារីខ្មែរពិតៗ មិនតែប៉ុណ្ណោះ ស្នាមញញឹមដ៏ស្រទន់របស់នាង ធ្វើឲ្យគ្រប់រូបភាពររបស់តារាស្រីរូបនេះចេញមកលេចធ្លោគ្រប់ប៉ុស្ដិ៍ផងដែរ៕

ប្រភពរូបភាព៖ Chamreun Maha Make Up

សូមទស្សនារូបភាពខាងក្រោម៖

  កញ្ញា ពេជ្រ សុវណ្ណវិជ្ជរ៉ា
  កញ្ញា ពេជ្រ សុវណ្ណវិជ្ជរ៉ា
  កញ្ញា ពេជ្រ សុវណ្ណវិជ្ជរ៉ា
  កញ្ញា ពេជ្រ សុវណ្ណវិជ្ជរ៉ា
  កញ្ញា ពេជ្រ សុវណ្ណវិជ្ជរ៉ា
  កញ្ញា ពេជ្រ សុវណ្ណវិជ្ជរ៉ា
  កញ្ញា ពេជ្រ សុវណ្ណវិជ្ជរ៉ា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]