កូរ៉េខាងត្បូង៖ ជាការពិត តារាចម្រៀង Jennie គឺជាសមាជិកស្រីស្អាតម្នាក់ប្រចាំក្រុមចម្រៀងដ៏មានឥទ្ធិពល BLACKPINK។ ហើយនាងក៏ត្រូវបានហ្វេនៗទូទាំងសកលលោកពោលសរសើរ អំពីសម្រស់ដ៏ស្រស់ស្អាត លេចធ្លោររបស់នាងជាហូរហែ មិនថានាងតុបតែងខ្លួនក្នុងស្លៀកពាក់បែបអ្វីក៏ដោយ។

Jennie
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះ កាលពីជាច្រើនឆ្នាំមុន Jennie ក៏ត្រូវបាន Hater មួយចំនួនលួចរិះគន់ និងជេរនាងយ៉ាងចាស់ដៃផងដែរ នៅពេលនាងព្យាយាមលេងម៉ូតសក់សេះទម្លាក់បាំងថ្ងាសរបស់នាង ព្រោះពួកគេយល់ថា ពេល Jennie ធ្វើម៉ូតសក់មួយនេះ វាពិតជាមិនសមនឹងទម្រង់មុខ Jennie ទេ ហើយមើលទៅវាហាក់បីដូចជាស្រែៗតែម្ដង។

យ៉ាងណាមិញ ទោះបីជាមានមតិមិនល្អទាំងនោះពិតមែន ប៉ុន្តែ Jennie មិនខ្ចីចាប់អារម្មណ៍នោះឡើយ ព្រោះនាងជឿជាក់លើខ្លួនឯងជានិច្ច។ ហើយជារឿយៗ តារាស្រីរូបនេះ នៅតែធ្វើម៉ូតសក់នេះដដែលៗ ជាមួយការបង្ហាញខ្លួនក្នុងការងារសិល្បៈរបស់នាងជាញឹកញាប់ មើលទៅនាងពិតជាស្រស់ស្អាតខ្លាំង មិនមែនមិនសមដូចពាក្យគេរិះគន់នោះឡើយ៕

សូមទស្សនារូបភាពខាងក្រោម៖

ប្រភព៖ Zing News

ម៉ូតសក់សេះ Jennie កាលពីមុន
ម៉ូតសក់សេះ Jennie កាលពីមុន
ម៉ូតសក់សេះ Jennie កាលពីមុន
ម៉ូតសក់សេះ Jennie កាលពីមុន
ម៉ូតសក់សេះ Jennie ក្នុងពេលក្រោយមកនេះ
ម៉ូតសក់សេះ Jennie ក្នុងពេលក្រោយមកនេះ
ម៉ូតសក់សេះ Jennie ក្នុងពេលក្រោយមកនេះ
ម៉ូតសក់សេះ Jennie ក្នុងពេលក្រោយមកនេះ
ម៉ូតសក់សេះ Jennie ក្នុងពេលក្រោយមកនេះ
ម៉ូតសក់សេះ Jennie ក្នុងពេលក្រោយមកនេះ
ម៉ូតសក់សេះ Jennie ក្នុងពេលក្រោយមកនេះ
ម៉ូតសក់សេះ Jennie ក្នុងពេលក្រោយមកនេះ
ម៉ូតសក់សេះ Jennie ក្នុងពេលក្រោយមកនេះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]