តារាកម្សាន្ត: កាលពីពេលថ្មីៗកន្លងទៅនេះ តារាសម្តែងស្រីថៃដ៏ល្បី កញ្ញា Pooklook និងក្រុមគ្រួសារបានមានទុក្ខជាទម្ងន់ ក្រោយពេលដែលអ្នកម្តាយជាទីស្រលាញ់របស់តារាស្រីរូបនេះបានទទួលមរណភាព ដោយបានបង្កជាក្តីទុក្ខសោក និងការភ្ញាក់ផ្អើលជាខ្លាំងដល់ប្រិយមិត្ត និងហ្វេនៗដែលជាអ្នកនិយមគាំទ្រ ក្រោយបានទទួលដំណឹងមរណភាពដ៏សែនក្រៀមក្រំមួយនេះ។
យ៉ាងណាមិញ នៅក្នុងថ្ងៃបញ្ចុះសពម្តាយ កញ្ញា Pooklook Fonthip និងក្រុមគ្រួសារបានបង្ហាញនូវអារម្មណ៍សោកស្តាយ និងក្រៀមក្រំជាខ្លាំង ដោយបានបង្ហូរទឹកភ្នែក យំអោបរូបថតអ្នកម្តាយទីស្រលាញ់ ឈរទាំងអារម្មណ៍ស្រងូតស្រងាត់ ដែលធ្វើឲ្យប្រិយមិត្ត និងអ្នកនិយមគាំទ្រតារាស្រីរូបនេះ ក្រោយបានឃើញនូវទិដ្ឋភាពនេះហើយ សឹងតែទប់ទឹកភ្នែកមិនជាប់តែម្តង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសូមរំលឹកផងដែលថា ម្តាយរបស់តួឯកស្រីនាង Pooklook Fonthip គឺអ្នកស្រី Daothip Watcharatrakul បានទទួលមរណភាព ក្នុងវ័យ ៦០ ឆ្នាំ ដោយគ្មានថ្ងៃត្រលប់មកវិញ បន្ទាប់ពីបានចូលសម្រាកព្យាបាលអស់រយ:ពេល ៣ ខែ ដោយសារតែមានជំងឹដាច់សរសៃរឈាមក្នុងខួរក្បាល៕
ចង់ឃើញនូវទិដ្ឋភាពថ្ងៃចុងក្រោយរបស់ម្តាយតារាស្រីរូបនេះ មានទិដ្ឋភាពយ៉ាងណានោះ សូមទស្សនារូបភាពខាងក្រោមនេះ÷
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]