រាជធានីភ្នំពេញ៖ ជីវិតមនុស្សយើងគ្រប់គ្នា មិនដូចគ្នានោះទេ មនុស្សម្នាក់ៗសុទ្ធតែមានបញ្ហារៀងខ្លួនៗ មិនថា អ្នកជានរណា មានតួនាទីយសសក្តិតូច ធំ ទាប ឬខ្ពស់នោះទេ។ ដោយឡែក សព្វថ្ងៃនេះ ប្រទេសនៅក្នុងពិភពលោក រួមទាំងប្រទេសកម្ពុជា បាននឹងជួបប្រទះបញ្ហានៃជំងឺកូវីដ១៩ ដែលបានប៉ះពាល់សេដ្ឋកិច្ចជីវភាពរស់នៅប្រជាជន ពេញពេញពិភពលោក។
ក្នុងនោះដែរ បើតាមការបញ្ចេញរូបភាពប៉ុន្មានសន្លឹកពីសំណាក់ម្ចាស់អាខោនហ្វេសប៊ុក ឈ្មោះថា MaDa HP បានឱ្យដឹងថា មានអ៊ុំប្រុសម្នាក់ មានរបរជាអ្នកដឹកជញ្ជូនម្ហូបអាហារ ហើយថែមទាំងរូបគាត់ពិការជើងថែមទៀត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបើតាមការរៀបរាប់របស់ម្ចាស់ហ្វេសប៊ុកដដែលបានឱ្យដឹងទៀតថា លោកអ៊ុំ មានជីវភាពលំបាកខ្លាំងណាស់ រកព្រឹកខ្វះល្ងាច រកល្ងាចខ្វះព្រឹក ដែលធ្វើឱ្យលោកអ៊ុំ ខិតខំត្រដរធ្វើការគ្រប់បែបយ៉ាង គ្មានពេលសម្រាក បើទោះជារូបគាត់មានវ័យចាស់ យ៉ាងណាក្តី។
ក្នុងនោះ បើតាមប្រភពព័ត៍មានដដែលបានឱ្យដឹងទៀតថា លោកអ៊ុំមិនមានផ្ទះសម្បែងខ្លួននោះទេ តែរូបគាត់បានសុំដីគេនៅ នៅម្តុំហ្គ្រែនភ្នំពេញ ហើយក្នុងមួយថ្ងៃ លោកអ៊ុំ រកចំណូលបានត្រឹមតែ ៦ពាន់រៀល ទៅ១ម៉ឺនរៀល តែប៉ុណ្ណោះ។
ជាមួយគ្នានេះ ម្ចាស់គណនីហ្វេសប៊ុក បានឱ្យដឹងថា ប្រសិនបើបងប្អូនចង់បានជួយរូបគាត់ អាចធ្វើការទំនាក់ទំនងតាមលេខទូរស័ព្ទ៖ ០៩២ ៦៨៨ ០២៥ និង ០៩៦ ៨៧៥ ១២ ២៤ ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]