ចិន៖ កាលពីថ្មីៗនេះ យោងតាមប្រភពព័ត៌មានដ៏ល្បីមួយ បានរាយការណ៍ឲ្យដឹងថា តារាសម្ដែងស្រី Ruby Lin ត្រូវបានគេរកឃើញថាបានបិទការិយាល័យរបស់ខ្លួន នៅចិនដីគោក។
ដោយឡែក ការផ្លាស់ប្តូររបស់នាងមួយនេះ ត្រូវបានអនុវត្តយ៉ាងលឿន មុនពេលក្រុមអ្នកគ្រប់គ្រងវប្បធម៌ ចូលទៅក្នុងការស៊ើបអង្កេតទៅលើសិល្បករដែលមានរឿងអាស្រូវ ដែលនេះធ្វើឱ្យមានការសង្ស័យ ពីការជាប់ពាក់ព័ន្ធនឹងការកាត់ទោស នៅក្នុងសង្គមសិល្បៈ ដោយបានរត់ចេញ ដើម្បីកុំឱ្យមានផងប៉ះពាល់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមិនត្រឹមតែប៉ុណ្ណោះ ដោយតាមប្រភពខ្លះទៀត ក៏បានលើកឡើងថា Ruby Lin និងស្វាមីនាង លោក Wallace Huo បានដកខ្លួនចេញពីទៅផ្សារសិល្បៈ ជាបណ្តោះអាសន្ន ដើម្បីចៀសវាងពីការជួបព្យុះភ្លៀង។
គួររំលឹកផងដែរថា តារាស្រី Ruby Lin គឺជាសិល្បការិនីមួយ ដែលតែងតែជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវជាច្រើនដែលធ្វើឲ្យមហាជនជាច្រើនមិនពេញចិត្ត។ តែទោះជាយ៉ាងណា រូបនាងព្រមទាំងស្វាមី មិនទាន់បាន ផ្តល់នូវមតិយោបល់ណាមួយជុំវិញនៃ ការបិទការិយាល័យរបស់ខ្លួននោះទេ ៕
ប្រភព៖ Zingnews
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]