បរទេស៖ កាលពីល្ងាចថ្ងៃទី ២៦ ខែសីហា តារម៉ូដែល Kim Kardashian បានបង្កឲ្យមាន ភ្ញាក់ផ្អើលជាខ្លាំង នៅពេល រូបនាងបាន​ឈានជើងឡើងឆាកក្នុងសម្លៀកបំពាក់អាពាហ៍ពិពាហ៍ ដែលមានស្បៃមុខ ថែមទាំងបានសម្តែងជាមួយអតីតស្វាមីរបស់នាងគឺតារាចម្រៀងរ៉េប Kanye West

តួយ៉ាង ក្នុងឈុតរ៉ូប Balenciaga Couture តារាទូរទស្សន៍វ័យ ៤០ ឆ្នាំរូបនេះបានលេចមុខគួរឱ្យទាក់ទាញនិងអាថ៌កំបាំងនៅលើឆាកការប្រគុំតន្រ្តី ដែលបានធ្វើឲ្យអ្នកទស្សនាជាច្រើនមានការ ស្រែកហ៊ោរយ៉ាងខ្លាំង ក្នុងការបង្ហាញខ្លួនបែបនេះ ជាមួយរូបភាពជាមួយអតីតស្វាមីរបស់នាង ប្រៀបដូចជាគូស្នេហ៍ កំពុងតែរៀបការ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ រូបភាពរបស់ Kim ពាក់រ៉ូបអាពាហ៍ពិពាហ៍ ដែលលេចមុខឡើងការប្រគុំតន្ត្រីរបស់ Kanye បានបង្កើនការសង្ស័យថាអ្នកទាំងពីរត្រលប់មកជាមួយគ្នាវិញ។ ជាពិសេសនាពេលថ្មីៗនេះពួកគេតែងតែជួបគ្នានិងទទួលទានអាហារថ្ងៃត្រង់ឯកជននៅភោជនីយដ្ឋាន។ ទោះយ៉ាងណាប្រភពដែលបានបញ្ជាក់ថាពួកគេ មិនបានជួបជុំគ្នាទេ ប៉ុន្តែនាងគ្រាន់តែគាំទ្រអតីតស្វាមីរបស់នាងតែប៉ុណ្ណោះ៕

ប្រភព៖ https://ngoisao.net/

សូមទស្សនារូបភាពខាងក្រោម៖

Kanye និង​ Kim
Kim និង​ Kanye
Kim Kardashian ក្នុងឈុតកូនក្រមុំ
Kim Kardashian ក្នុងឈុតកូនក្រមុំ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]