កូរ៉េខាងត្បូង៖ កាលពីថ្ងៃទី ២៨ ខែសីហា Newsen បានរាយការណ៍ថាវគ្គចុងក្រោយនៃកម្មវិធី Hwang Tae និង Yang Miri បានអញ្ជើញតារាចម្រៀងស្រីស្អាតនាង Somi ជាភ្ញៀវកិតិ្តយស។នៅក្នុងការចូលរួមនេះ Somi បានចែករំលែកអំពីការណាត់ជួបរបស់នាងដែលមិនធ្លាប់មានពីមុនមក។

ជាពិសេស Yang Se Chan ដែលជាពិធីករម្នាក់នៃកម្មវិធីនេះ បានរៀបរាប់ពីរឿងរ៉ាវស្នេហារបស់ Somi ហើយឆ្ងល់ថាតើនាងធ្លាប់ជួបរឿងស្នេហាដែលអាចបំភ្លេចបានដែរឬទេ? យ៉ាងណាមិញ សិល្បករភាគច្រើននៅកូរ៉េ មានទំនោរចង់រក្សាជីវិតឯកជនរបស់ពួកគេជាលក្ខណៈឯកជន ប៉ុន្តែ Somi ពិតជារីករាយនិងនិយាយត្រង់នៅពេលនិយាយពីអតីតកាលរបស់នាងទៅវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង តារាចម្រៀងស្រីរូបនេះ បាននិយាយថាអតីតមិត្តប្រុសរបស់នាងមានរូបរាងដូច Kim Woo Bin ណាស់ ។ ជាមួយគ្នានេះ Somi ក៏បានបញ្ជាក់ថា៖ 

Somi 

គួរបញ្ជាកើផងដែរថា Somi បាននិយាយថា ការបញ្ចប់នៃរឿងស្នេហារបស់ពួកគេបានធ្វើឱ្យនាងពិបាកចិត្តខ្លាំងណាស សូម្បីតែបន្ទាប់ពីការបែកបាក់ក៏ដោយ Somi ធ្លាប់និយាយពាក្យជូរចត់ចំពោះអតីតគូស្នេហ៍របស់នាងជាច្រើន៕

សូមទស្សនារូបភាពខាងក្រោម៖

Somi 
Somi 
Somi 
Somi 

ប្រភព៖ ZingNews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]