រាជធានីភ្នំពេញ: យោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ស្តីពីបច្ចុប្បន្នភាពនៃការរកឃើញវីរុសកូវីដ-១៩ បំប្លែងថ្មី B.1.617.2 (Delta) ពីថ្ងៃទី ៣១ មីនា ឆ្នាំ២០២១ ដល់ ថ្ងៃទី២៨ សីហា ឆ្នាំ២០២១ បានបង្ហាញឲ្យឃើញថា គិតមកត្រឹមថ្ងៃនេះ វីរុសកូវីដបម្លែងថ្មីប្រភេទ ដែលតា បានរកឃើញនៅក្នុងភូមិសាស្រ្ត ២៣រាជធានី-ខេត្តក្រុង ក្នុងនោះនៅរាជធានីភ្នំពេញ បានរកឃើញសរុបដល់ទៅ ៥៣២ករណីឯណេះ។

យ៉ាងណាមិញ លើកលែងតែ ២ខេត្តប៉ុណ្ណោះ គឺខេត្តកែប និង ខេត្តក្រចេះ ដែលនៅមិនទាន់រកឃើញករណីវិជ្ជមានកូវីដ១៩ប្រភេទថ្មី ដែលតាក្នុងភូមិសាស្រ្តរបស់ខ្លួននៅឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អាស្រ័យដូចដែលបានជម្រាបជូនខាងលើនេះ សូមពុកម៉ែ បងប្អូន បន្តចូលរួមអនុវត្តវិធានការការពាររបស់ ក្រសួងសុខាភិបាល ៣កុំ ៣ការពារ ដើម្បីទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ-១៩ និងកាត់ផ្តាច់ខ្សែចម្លងកូវីដ១៩នេះឲ្យអស់ពីប្រទេសកម្ពុជា៕

ចង់ជ្រាបឲ្យកាន់តែច្បាស់ សូមអានសេចក្តីលម្អិតដែលមានភ្ជាប់ជូននៅផ្នែកខាងក្រោម÷

សេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល
សេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល
សេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]