ភ្នំពេញ៖ តារាសម្តែង និងពិធីការិនី ដែលមានរូបសម្រស់ស្រស់ស្អាតកញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន បច្ចុប្បន្នកំពុងតែទទួលបានប្រជាប្រិយភាពកាន់តែខ្លាំងឡើង ជាមួយនឹងសមត្ថភាព និងទេពកោសល្យរបស់នាង។  

ជាការពិតណាស់ ពិធីការិនីវ័យក្មេង ពូកែវោហារស័ព្ទចាក់ទឹកមិនលិច កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន មិនត្រឹមតែជោគជ័យក្នុងវិស័យសិល្បៈនោះទេ ប៉ុន្តែនាងក៏ត្រូវបានគេមើលឃើញថា មានសំណាងល្អ ដែលអាចនិយាយបានថា ទេវតាប្រទានឲ្យនូវសម្រស់ដ៏ស្រស់ផូរផង់ពីធម្មជាតិ មិនចាញ់តារាបរទេសឡើយ ។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង ដូចរូបនាងតែងតែបង្ហោះរូបភាពខ្លួនជារឿយៗ នៅលើបណ្ដាញសង្គម ហើយគេសង្គេតឃើញថា ពិតជាស្រស់ស្អាតជាខ្លាំង ដោយរក្សាភាពស្រស់ស្អាតរូបរាងទម្រង់មុខនៅដដែលតាំងពីចូលសិល្បៈ។

នេះដោយសារតែរូបនាងមានសម្រស់ស្រស់ស្អាតពីធម្មជាតិ ដោយគ្មានការកុនអ្វីទាំងអស់ រាជនីសម្រស់ ហ៊ិន ច័ន្ទនីរ័ត្ន តែងតែទទួលបានពាក្យកោតសរសើរ យ៉ាងច្រើនអនេកពីសំណាក់មហាជនថា នាងគឺជាពិធីការិនីចាស់វស្សា ប៉ុន្តែសម្រស់នៅតែវ័យក្មេង ពោលគឺរក្សាសម្រស់ហាក់ឲ្យនៅអមតៈ មិនប្រែប្រួលទៅណាសោះ៕

សូមទស្សានរូបភាពខាងក្រោម៖

ហ៊ិន ច័ន្ទនីរ័ត្ន
ហ៊ិន ច័ន្ទនីរ័ត្ន
ហ៊ិន ច័ន្ទនីរ័ត្ន
ហ៊ិន ច័ន្ទនីរ័ត្ន
ហ៊ិន ច័ន្ទនីរ័ត្ន
ហ៊ិន ច័ន្ទនីរ័ត្ន
ហ៊ិន ច័ន្ទនីរ័ត្ន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ហ៊ិន ច័ន្ទនីរ័ត្ន