ចិន៖ ត្រឹមតែរយៈពេលប៉ុន្មានថ្ងៃចុងក្រោយមកនេះ តារាស្រី Zhao Wei ហៅ ត្រចៀកកាំ បានបង្កនូវភាពភ្ញាក់ផ្អើលនៅក្នុងសង្គមសិល្បៈកម្សាន្ត បន្ទាប់ពីមានដំណឹងលេចលឺថា តារាស្រីរូបនេះ ត្រូវបានគេដកចេញពីខ្សែភាពយន្តល្បីៗជាច្រើន ខណៈដែលរូបនាងត្រូវបានសង្ស័យថាជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវជាច្រើននៅពេលប្រឡូកក្នុងវិស័យមួយនេះអស់ជាច្រើនឆ្នាំ។
ដោយឡែក ថ្មីៗនេះវិញ តាមរយៈប្រភពដ៏ល្បីក៏បានបង្ហាញថា តារាស្រី Zhao Wei បានទៅផ្ទះមួយនៅប្រទេសបារាំង ដើម្បីចៀសវាងគេចចេញពីរឿងអាស្រូវទាំងនេះ ខណៈដែលនៅទីនោះ តារាស្រីរូបនេះ ថែមទាំងមានទ្រព្យសម្បតិ្តយ៉ាងច្រើនសន្ធឹកសន្ធាប់ ដោយមានកន្លែងផលិតស្រាទំពាំងបាយជូរ ដល់ទៅ ៤ កន្លែង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនៅក្នុងនោះដែរ តារាស្រីរូបនេះត្រូវបានគេដឹងថា រូបនាងចូលចិត្តផឹកស្រា ហើយក៏បានសម្រេចចិត្តទិញអចលនទ្រព្យមួយ ដែលមានឈ្មោះថា Chateau Monlot នៅ Bordeaux ប្រទេសបារាំង ក្នុងតម្លៃ ៥ លានដុល្លារ កាលពីឆ្នាំ ២០១១ ដែលមានផ្ទៃដីប្រមាណ ៧ ហិកតា។ ជាពិសេស Zhao Wei ក៏បានចំណាយប្រាក់បន្ថែម ជាង ៦ លានដុល្លារ ដើម្បីជួសជុលផ្ទះ ព្រមទាំងកន្លែងផ្ទុកស្រា ផងដែរ។ បន្ទាប់មក នៅអំឡុងឆ្នាំ ២០១៣ តារាស្រីរូបនេះ ក៏បានទិញបន្ថែមនូវកន្លែងផលិតស្រាដែលមានផ្ទៃដី ប្រមាណ ១៦ ហិកតា ថែមទៀត។
លើសពីនេះទៅទៀត នៅឆ្នាំ ២០១៥ Zhao Wei បានទិញកន្លែងផលិតស្រា ដែលមាន ទំហំ ៥៧ ហិកតាមួយទៀត ព្រមទាំងបានទិញរោងចក្រផលិតស្រាដែលមានទំហំ ១២ ហិកតា នៅឆ្នាំ ២០១៩ ដើម្បីពង្រីកទឹកដីរបស់ខ្លួន នៅប្រទេសបារាំង។
អាចនិយាយបានថា Zhao Wei គឺជាម្ចាស់ចំការទំពាំងបាយជូរចំនួន ៤ ព្រមទាំងកន្លែងផលិតស្រាទំពាំងបាយជូជាច្រើន នៅប្រទេសបារាំង ព្រមទាំងបានបើកក្រុមហ៊ុនមួយ ដើម្បីចែកចាយគ្រឿងស្រវឹងទៅកាន់ទីផ្សារចិន និងសិង្ហបុរី ផងដែរ៕
ប្រភព៖ Zingnews
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]