ថៃ: កាលពីព្រឹកថ្ងៃទី២៩ខែ សីហា ឆ្នាំ២០២១កន្លងទៅនេះ ខេត្តស្ថិតជាប់មាត់សមុទ្ររបស់ប្រទេសថៃមួយ គឺខេត្តសមុទ្រប្រាកាន បានជួបប្រទះទៅនឹងគ្រោះទឹកជំនន់ជាខ្លាំង ក្រោយពេលដែលជំនន់ទឹកភ្លៀងដែលនៅតែបន្តកើតមានដោយសារតែទឹកភ្លៀងនៅតែបន្តធ្លាក់ឥតឈប់ រហូតធ្វើឲ្យជន់លិចភូមិដ្ឋានមួយចំនួនរបស់ប្រជាជនថៃ ដែលរស់នៅខេត្តជាប់សមុទ្រភាគខាងក្រោមមួយនេះ។

សូមរំលឹកផងដែលថា បន្ថែមលើបញ្ហាជំនន់ទឹកភ្លៀងដែលនៅតែបន្តកើតមានឥតឈប់ក្នុងប្រទេស ថៃក៏ត្រូវរ៉ាប់រងបន្ទុកទាក់ទងទៅនឹងបញ្ហាកូវីដ១៩ ដែលទិន្នន័យប្រចាំថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១នេះ ថៃបានបន្តរកឃើញអ្នកកើតកូវីដ១៩សរុបដល់ទៅ ១៦៥៣៦នាក់ ស្របពេលដែលករណីឆ្លងសរុបក្នុងប្រទេសកើនដល់ ១,១៧៤,០៩១នាក់៕

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចង់ជ្រាបឲ្យបានកាន់តែលម្អិត សូមទស្សនារូបភាពខាងក្រោមនេះ÷

ទឹកជំនន់នៅខេត្តសមុទ្រប្រាកាន
ទឹកជំនន់នៅខេត្តសមុទ្រប្រាកាន
ផែនទីខេត្តសមុទ្រប្រាកាន
ទិន្នន័យអ្នកឆ្លងកូវីដ១៩សរុប

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]