ចិន៖ នៅថ្ងៃទី ២៩ ខែសីហា Sina បានរាយការណ៍ថាតារាស្រី Zhao Wei ដបានស្គាល់ជា ត្រចៀកកាំ បានបង្ហាញខ្លួន ដោយបានបង្ហោះរូបជាលើកដំបូង បន្ទាប់ពីមានពាក្យចចាមអារ៉ាមថា នាងបានរត់គេច ដែលតារាស្រីកំពុងតែជាប្រធានបទក្តៅគគុកក្នុងប្រទេសចិន​ ត្រូវបានគេដកចេញពីខ្សែភាពយន្តល្បីៗជាច្រើន ដោយគ្មានមូលហេតុ។

ជាក់ស្តែង នៅលើទំព័រ Instagram តារាសម្តែងរូបនេះបានធ្វើបច្ចុប្បន្នភាព នៃរូបថតថ្មី ដែលបានសង្កេតឃើញថា  នាងបង្ហាញអារម្មណ៍ធូរស្រាល ដោយកំពុងតែនៅកន្លែងសុត្ថិភាព បានធ្វើគេគ្រប់គ្នាលែងបារម្មពីតារាស្រីរូបនេះ។ ដោយក្នុងនោះតារាស្រីរូបនេះក៏បានចែករំលែកថា៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Zhao Wei

មិនត្រឹមតែប៉ុណ្ណោះ ការបង្ហោះនាងបានឆ្លើយតបទៅនឹងមតិរបស់អ្នកគាំទ្រ ដោយបានបង្ហើបថា នាងនៅទីក្រុងប៉េកាំងដដែលនោះទេ តែទោះជាយ៉ាងណាក្តី បន្ទាប់ពីការបង្ហោះរូបថតជាច្រើនសន្លឹក ប្រហែលជិតមួយម៉ោង អ្នកម៉ាក់កូនមួយរូបនេះ បានលុបចោលដោយគ្មានមូលហេតុ។

ក្នុងរយៈពេលពីរថ្ងៃកន្លងមកនេះសំណួរត្រូវចោតសួរថា «Zhao Weiនៅឯណា?» ទទួលបានការយកចិត្តទុកដាក់ពីសាធារណជន បានក្លាយជាពាក្យគន្លឹះ ទទួលបានឈរលើតារាងលេង ១ ក្នុងបណ្តាញសង្គមចិនទៀតផង។

យោងតាមស៊ីណាប្រព័ន្ធផ្សព្វផ្សាយ បានបាត់ទំនាក់ទំនងជាមួយតារាសម្តែងរូបនេះ អស់រយៈពេលប៉ុន្មានថ្ងៃមកហើយ បន្ទាប់ពីមានរឿងអាស្រូវផ្ទុះឡើង ដោយគេមិនបានដឹងថា តារាស្រិវ័យ ៤៥ឆ្នាំរូបនេះ មិនដឹងបាត់ទៅណា ថែមទាំងមានពាក្យចចាមអារ៉ាម ថាតារាស្រីរូបនេះ បានជិះយន្តផ្ទាល់ទៅប្រទេសបារាំងគេចបាត់ខ្លួនទៀតផង៕

ប្រភព៖ Sina

សូមទស្សនារូបភាពខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]