ភ្នំពេញ៖ យោងតាមផេកជាផ្លូវការ របស់អនុគណកម្មការស្រាវជ្រាវជំងឺកូវីដ១៩ ដែលបង្ហោះ លើបណ្តាញសង្គមហ្វេសប៊ុក បានរាយការណ៍មកថា បានរកឃើញ មនុស្សចំនួន ៦នាក់ ទទួលបានលទ្ធផលវិជ្ជមាន នៃវីរុសកូវីដ ១៩ ដែលមានទីតាំង នៅផ្សារអូរឫស្សី សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា។
យ៉ាងណមិញ ប្រតិបត្តិការស្វែងរក ដែលធ្វើសកម្មភាពភ្លាមៗ ដែលក្រុមគ្រូពេទ្យ បានស្រាវជ្រាវយកសំណាក រកតេស្តដោយអ្នកជំងឺ (ជាករណី Delta) បានចូលក្នុងផ្សារ ដើម្បីទិញនំពងទា និងបន្លែ សម្រាប់សែន ជាលទ្ធផលតេស្តរហ័សលើកទី១ រកឃើញវិជ្ជមានកូវីដ ០៦នាក់ ក្នុងចំណោមអ្នកធ្វើតេស្ត ៣៣៣នាក់ ក្នុងនោះមានអាជីវករលក់បន្លែ និង ជាងអ៊ុតសក់៕
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទោះជាយ៉ាងណា សូមប្រជាពលរដ្ឋ និងអាជីវករទាំងអស់ដែលពាក់ព័ន្ធនិងទីតាំងដែលពាក់ព័ន្ធនេះ សូមមេត្តាសហការទៅយកសំណាក និងដាក់ខ្លួនដាច់ដោយឡែក ដើម្បីសុវត្ថិភាព សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ២១ថ្ងៃផងដែរ៕
ប្រភព៖ អនុគណកម្មការស្រាវជ្រាវជំងឺកូវីដ១៩
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]