ចិន៖ នៅថ្ងៃទី ២៩ ខែសីហា តាមរយៈសារព័ត៌មានក្នុងស្រុកមួយ បានរាយការណ៍ថា អតីតតារាសម្ដែងស្រី Zheng Shuang បានលក់ទ្រព្យសម្បត្តិមួយចំនួន ដើម្បីបង់ប្រាក់ពិន័យរហូតដល់ ៤៦ លានដុល្លារ ក្នុងពេលដែលនាងបានបញ្ចប់ការបង់ប្រាក់ពិន័យនេះ កាលពីព្រឹកថ្ងៃទី ២៧ ខែសីហា កន្លងទៅនេះ។

យោងតាមប្រភពដដែលនេះ ដំណើរការបង់ប្រាក់ពិន័យរបស់តារាសម្តែងស្រីរូបនេះ ត្រូវបានបែងចែកជាពីរដំណាក់កាល ដោយលើកទីមួយ នាងបានបង់ប្រាក់ចំនួន ១៣ លានដុល្លារ។ បន្ទាប់ពីនាយកដ្ឋានពន្ធដារសៀងហៃ បានប្រកាសលទ្ធផលនៃការស៊ើបអង្កេតនេះដល់សាធារណៈជនប៉ុន្មានម៉ោងក្រោយមក Zheng Shuang ក៏បានសងប្រាក់ដែលនៅសល់ចំនួន ៣៣ លានដុល្លារអាមេរិក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ ភាគច្រើននៃអចលនទ្រព្យសម្រាប់លក់ គឺជាគម្រោងលំនៅដ្ឋានលំដាប់ខ្ពស់ ដែលតម្លៃលក់ គឺទាបជាងតម្លៃទីផ្សារ ២០ ទៅ ៣០%។ ជាពិសេស យោងតាមទំព័រ ​​QQ  Zheng Shuang បានលក់វិមានដ៏ស្កឹមស្កៃមួយ ដែលមានផ្ទៃដី ៦៣០ ម២ នៅទីក្រុងប៉េកាំង ក្នុងតម្លៃ ២០ លានដុល្លារ រួមទាំងផ្ទះល្វែងនៅសៀងហៃរបស់នាងដែលបានទិញក្នុងតម្លៃមិនតិចជាង ២១ លានដុល្លារទេ ហើយការលក់ទ្រព្យសម្បត្តិទាំងពីរនេះ ក៏បានជួយឱ្យតារាស្រីរូបនេះ ដោះស្រាយទៅការផាកពិន័យបានរហ័ស ផងដែរ។

គួរបញ្ជាក់ផងដែរថា កាលពីប៉ុន្មានថ្ងៃមុននេះ ទីភ្នាក់ងារសារព័ត៌មានចិន បានរាយការណ៍ថា នាយកដ្ឋានពន្ធដារសៀងហៃ បានប្រកាសពីការសន្និដ្ឋាន នៃការចោទប្រកាន់ពីការគេចពន្ធរបស់ តារាស្រី Zheng Shuang ដោយនៅក្នុងការស៊ើបអង្កេតមួយនេះ បានបង្ហាញថា តារាស្រីរូបនេះ បានគេចពន្ធចំនួន ៦.៩៨ លានដុល្លារ បន្ថែមពីនេះ រូបនាងក៏ត្រូវបង់ពន្ធផ្សេងៗទៀត ចំនួន ៤,១ លានដុល្លារអាមេរិក ផងដែរ៕

ប្រភព៖ Zingnews

សូមទស្សនារូបភាពខាងក្រោម៖ 

Zheng Shuang
Zheng Shuang
Zheng Shuang

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]