បន្ទាយមានជ័យ៖ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានសម្រេចបិទខ្ទប់ទីតាំងចំនួន ២ ក្រោយមានការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ។
ក្នុងនោះ អាជ្ញាធរខេត្ត បានធ្វើការបិទខ្ទប់ជាបណ្តោះអាសន្ន ភូមិចំនួន២ រួមភូមិអូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ និង ភូមិបន្ទាយស្រី ឃុំអូរបីជាន់ ស្រុកអូរជ្រៅ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសូមជម្រាបថា ការបិទខ្ទប់នេះ មានរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែសីហា រហូតថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១ ក្នុងគោលបំណងធានាដល់ប្រសិទ្ធភាព នៃការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១ នៅក្នុងភូមិសាស្ត្រដែលត្រូវបិទខ្ទប់ និងទប់ស្កាត់ជំងឺនេះ មិនឱ្យឆ្លងរីករាលដាលទៅកាន់តំបន់ផ្សេងទៀត។
គួររំលឹកផងដែរថា គិតត្រឹមថា ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានប្រកាសរកឃើញអ្នកឆ្លងសរុបចំនួន ៩២,២០៨ នាក់ ជាមួយករណីថ្មី ៤៣៨ករណី ករណីជាសះស្បើយសរុបចំនួន ៨៨,១១៩នាក់ (ជាថ្មីចំនួន ៣៤៥នាក់) និងករណីនាំចូលពីក្រៅប្រទេសសរុបចំនួន ១៤,៩៣៩ករណី (ករណីថ្មី១១៥) ក្នុងនោះ ស្លាប់សរុបចំនួន ១៨៨១ (ស្លាប់ថ្មី១១នាក់)៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល news@khmerload.com
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក chlatjobs@gmail.com