បរទេស៖ កាលពីថ្មីៗនេះ កម្រងរូបភាពជាច្រើនសន្លឹករបស់តារាចម្រៀងស្រី Adele ត្រូវបានមហាជនជាច្រើនផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ជាមួយនឹងការបង្ហាញខ្លួនថ្មី ខណៈពេលកំពុងតែនៅខាងក្រៅចំណតរថយន្តមួយ នៅ West Hollywood។
នៅក្នុងនោះដែរ ត្រូវបានគេដឹងថា តារាស្រី Adele និងមិត្តប្រុសរបស់ខ្លួន បានទៅចូលរួមពិធីខួបកំណើតរបស់ប្រពន្ធកីឡាករបាល់បោះ LeBron James ដែលតារាចម្រៀងស្រីវ័យ ៣៣ ឆ្នាំរូបនេះ បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលនាងបានតុបតែងខ្លួនដោយស្លៀកពាក់រ៉ូបពណ៌ក្រហមដ៏តឹងណែន បង្ហាញពីកជ្រៅ វាលទ្រូង និងរូបរាងដ៏ទាក់ទាញ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមិនត្រឹមតែប៉ុណ្ណោះ បើទោះបីជានៅក្នុងរូបទាំងនោះ Adele មិនបានពាក់ស្បែកជើងដោយដើរជើងទទេព្រមទាំងគុណភាពរូបភាពមិនសូវច្បាស់ក៏ដោយ ប៉ុន្តែការតុបតែងខ្លួនដ៏ប្រណិតលើកនេះ បានទាញយកចិត្តអ្នកគាំទ្រជាច្រើនជាមួយនឹងរូបរាងស្រស់ស្អាត ស្គមជាងមុន ក្រោយពេលដែលនាងបានសម្រកទម្ងន់ និងបង្កភាពជ្រួលច្របល់នៅលើបណ្តាញសង្គមយ៉ាងខ្លាំង ផងដែរ៕
ប្រភព៖ Kenh14
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]