ចិន៖ យោងតាម The Paper បានរាយការណ៍មកថា ប្រធាននាយកដ្ឋានអប់រំសីលធម៌និងឃោសនានៃការិយាល័យអប់រំនៃទីក្រុង Chengdu ខេត្ត Sichuan បាននិយាយអំពី ក្រុមក្មេងប្រុស «Panda Boy» ដែលមានអាយុជាមធ្យម ៨ ឆ្នាំ ព្រោះតែពួកគេ មានវ័យក្មេងពេក បានធ្វើមានការព្រួយបារម្ភយ៉ាងខ្លាំង។
ក្នុងនោះផងដែរ ក៏មានអ្នកនិយមលេងអ៉ីនធឺណែត បានលើកឡើង ក៏បានចោតសួរថា តើពួកគេនឹងបោះបង់ការសិក្សាដែរឬទេ ដោយបច្ចុប្បន្ននេះកំពុងត្រូវបានក្លាយជាប្រធាន តាមរយៈបណ្តាញផ្សេងៗ ដោយបានបង្កឲ្យមាន ភាពចម្រូងចម្រាសជាមួយរឿងមួយនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទោះជាយ៉ាងណាតាមប្រភពដដែលបានរាយការណ៍មកថា សមាជិកកូនពៅមានអាយុត្រឹមតែ ៧ ឆ្នាំ ហើយសមាជិកអាយុបងជាងគេ មានអាយុតែ ១១ ឆ្នាំប៉ុណ្ណោះ ជាក់ស្តែង ថ្មីៗនេះក្រុមក្មេងប្រុសមួយនេះ បានបង្កឱ្យមានភាពចម្រូងចម្រាស ដោយសារអាយុសមាជិកថែមមួយកម្រិតទៀត។
យ៉ាងណាមិញ ក្រោយពីមានរឿងចម្រូងចម្រាសទាក់ទងនឹងការបង្កើតក្រុមក្មេងប្រុសដែលមានវ័យជាមធ្យម ៨ឆ្នាំ «សម្ព័ន្ធយុវជន» បានចេញឯកសារមួយដោយបញ្ជាក់ថា បន្ទាប់ពីការស្រាវជ្រាវនិងការសម្រេចចិត្តរបស់ក្រុមហ៊ុនក្រុមក្មេងប្រុសមួយនេះ នឹងត្រូវរំសាយពីពេលនេះតទៅ បន្ទាប់ពីបានបង្កើតបានត្រឹមតែ ៤ថ្ងៃ៕
ប្រភព៖ Sina
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]