កូរ៉េខាងត្បូង៖ កាលពីថ្មីៗនេះ អ្នកនិយមលេងអ៉ីនធឺណែត កំពុងធ្វើអត្ថាធិប្បាយអំពីដែលតារាចម្រៀងទោល Jeon So Mi និង សមាជិកសម្លេងផ្អែម Rosé​ របស់ BLACKPINK ពាក់អាវដូចគ្នាបេះបិត ត្រូវបានក្លាយជាប្រធានបទ។

តួយ៉ាង នៅលើវេទិកាសហគមន៍តាមអ៉ីនធឺណែត អ្នកនិយមលេងបណ្តាញសង្គម បានចង្អុលបង្ហាញពីរបៀបដែលសម្លៀកបំពាក់ថ្មីរបស់ Jeon So Mi គឺដូចគ្នានឹងរ៉ូប Rosé​  ដែលបានពាក់កាលពីមុន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះបន្ថែមទៀតនោះ ពីលើអ្នកទាំងពីរ មានសក់ពណ៌ទង់ដែងដូចគ្នា គួបផ្សំទៅនឹង សម្លៀកបំពាក់របស់ពួកគេ នេះក៏ត្រូវបានជ្រើសរើសសម្រាប់កម្មវិធីសម្តែងតែមួយទៀត គឺ «Inkigayo»​ ទៀតផង។

ជារួម ដោយសារតែមើលឃើញពីភាពត្រួតស៊ីគ្នានេះហើយ បានបណ្តាលឲ្យអ្នកគាំទ្រឆ្ងល់ថា ហេតុអ្វីបានជាស្ទីលម៉ូដសក់របស់ Jeon So Mi បូករួម នឹងការជ្រើសរើសសម្លៀកបំពាក់ដូច ទៅនឹង Rosé​ ថាវាជាភាពចៃដន្យឬយ៉ាងណា។

ម៉្យាងវិញទៀតមហាជនខ្លះទៀត ក៏កំពុងបញ្ចេញមតិផ្សេងផងដែរ ដែលអ្នកទាំងពីរ មើលទៅស្រស់ស្អាតរៀងៗ ខ្លួន ហើយពួកគេបាននាំមកនូវភាពទាក់ទាញ នៃមន្តស្នេហ៍ តាមរយនិយមរបស់ពួកគេ នៃការតុបតែងខ្លួនរបស់តារាស្រីទាំងពីដួងនេះផងដែរ៕

ប្រភព៖ អ៉ីនធឺណែត

សូមទស្សនារូបភាពខាងក្រោម៖

Rosé​ 
So-Mi
So-Mi និង Rosé ​ក្នុងឈុតដូចគ្នា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]