រាជធានីភ្នំពេញ ៖ ដូចដែរបានដឹងរួចមកហើយថា តារាសម្តែងប្រុស ជុំ ស៊ីថា គឺអាចរាប់ជា សិល្បករដំបូងគេ ក្នុងវិស័យសិល្បៈដែលទទួល បានចំណងដៃកូនភ្លោះ រហូតដល់ទៅ៣នាក់ ដែលប្លែកឆ្ងាយពី តារាខ្មែរដទៃទៀត ដែលធ្លាប់មានត្រឹមតែ កូនភ្លោះតែ ២នាក់ប៉ុណ្ណោះ។

ជាមួយគ្នានេះ កូនភ្លោះទាំង៣នាក់នេះ គឺស្រីម្នាក់ ហើយ២នាក់ទៀត ជាកូនប្រុស ប្រសិនបើក្រឡេកទៅមើល មុខមាត់កូនៗវិញ ទោះអាយុតិចនៅឡើយ តែគួរឲ្យក្នាញ់គ្រប់ៗគ្នា តែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ថ្មីៗនេះ តារាសម្តែងប្រុសរូបនេះ បានបង្ហោះវីដេអូខ្លីមួយ ក្នុងនោះ គឺមានកូនភ្លោះៗទាំង៣ ព្រមទាំងកូនតូចៗ២នាក់ផ្សេងទៀត មើលទៅវល់ពេញបន្ទប់គេង គ្រាន់តែឃើញហើយ មហាជនសម្តែង អារម្មណ៍ហត់ វិលមុខជំនួសតែម្តង ព្រោះជាធម្មតា ក្មេងតូចៗភាគច្រើន ចូលចិត្តលេងច្រើន មិនសូវចេះស្ងៀមប៉ុន្មានទេ តែយ៉ាងណាក្តី សម្រប់ឪពុកម្តាយ គឺប្រាកដណាស់ ទោះហត់ប៉ុន្មានក៏​ មិនគិតថា នេះជារឿងដែល គួរឲ្យហត់នឿយនិងឈឺក្បាលដែរ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

លោក ជុំ ស៊ីថា និងភរិយា
រូបភាព
រូបភាព
រូបភាព
រូបភាព
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]