តារាកម្សាន្ត: កាលពីពេលថ្មីៗកន្លងទៅនេះ មហាជន និងប្រិយមិត្ត ដែលជាអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក និងតិចតុក បានមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយបានឃើញវីដេអូឃ្លីបមួយបង្ហាញរូបថតរបស់តារាសម្តែង និងជាតារាកំប្លែងដ៏ល្បីឈ្មោះមួយរូប គឺលោកអៀង ចេនឡា អមភ្ជាប់ដោយកម្រងផ្កាសលាយលឿង ដែលជាទូទៅគេតែងនិយមស្គាល់ថាជាកម្រងផ្កាដាក់នៅពេលបុណ្យសពនោះ រហូតធ្វើឲ្យមានអ្នកគាំទ្រលោកមួយចំនួនរបស់លោក មានការភាន់ច្រឡំស្មានតែលោកទទួលមរណភាព។

យ៉ាងណាមិញ ក្រោយបានឃើញព័ត៌មានដ៏សែនហួសចិត្តអំពីមរណភាពរបស់ខ្លួន ស្របពេលដែលខ្លួនកំពុងមានជីវិត និងសម្រាកព្យាបាលជំងឺរបស់ខ្លួន ស្រាប់តែលោកអៀង ចេនឡា ចេញមុខមកបកស្រាយនៅលើគណនីហ្វេសប៊ុកផ្លូវការរបស់លោកយ៉ាងដូច្នេះថា÷

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
អៀង ចេនឡា

សូមរំលឹកផងដែលថា កាលពីពេលថ្មីៗកន្លងទៅនេះ បន្ទាប់ពីបានចូលសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យរួចមក តារាកំប្លែងលោក អៀង ចេនឡា បានបញ្ជាក់ថាពេលនេះសុខភាពរបស់លោកបានធូរស្រាលនិងប្រសើរខ្លះហើយក្រោយបូមទឹកចេញពីសួត៕

ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ÷

លោកអៀង ចេនឡា
លោកអៀង ចេនឡា
លោកអៀង ចេនឡា
លោកអៀង ចេនឡា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]