ចិន៖ មិនត្រឹមតែជាសិល្បករពោរពេញដោយសមត្ថភាពនោះទេ តែតារាសម្ដែងស្រី Dilraba ក៏បានត្រូវបានមហាជនជាច្រើន តែងតែកោតសរសើរជាញឹកញាប់ ពីរូបសម្រស់ដ៏ស្រស់ស្អាតលេចធ្លោមួយនៅក្នុងឧស្សាហកម្មកម្សាន្ត ក្នុងពេលដែលនាងចេញមកបង្ហាញខ្លួនម្ដងៗ។

តែទោះជាយ៉ាងណា ថ្មីៗនេះ តាមរយៈប្រភពដ៏ល្បីមួយ ក៏បានបង្កជាភ្ញាក់ផ្អើល បន្ទាប់ពីបានចែករំលែករូបភាពរបស់តារាស្រីរូបនេះ ដែលមិនបានកែសម្រួលដើម្បីបង្កើនភាពស្រស់ស្អាត ដែលធ្វើឲ្យទស្សនិកជនជាច្រើននឹកស្មានមិនដល់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងនោះដែរ រូបភាពរបស់ Dilraba បានបង្ហាញយ៉ាងច្បាស់ៗ នូវស្នាមជ្រួញ និងស្នាមដក់ក្រោមភ្នែក ស្បែកស្រអាប់ មិនមានភាពភ្លឺស្រស់ថ្លា ថែមទៀតផង ដែលកំពុងតែបង្ហាញពីសញ្ញានៃភាពចាស់របស់នាងផងដែរ។ ជាងនេះទៅទៀត តាមប្រភពដដែលនេះ ក៏បានបង្ហើបទៀតថា នៅក្នុងរូបភាពដែលបានការកែសម្រួលហើយ មិនត្រឹមតែបង្កើនភាពស ដែលធ្វើឱ្យស្បែកមានភាពរលោងភ្លឺថ្លានោះទេ តែក៏បានផ្លាស់ប្តូរទាំងរូបរាងរបស់តារាស្រីរូបនេះ ឱ្យកាន់តែល្អឥតខ្ចោះ ផងដែរ៕

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Dilraba
Dilraba
Dilraba
រូបភាពមិនបានកែ របស់ Dilraba
រូបមិនបានកែ របស់ Dilraba
Dilraba

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]