កូរ៉េខាងត្បូង៖ ប្រភពពីប្រទេសកូរ៉េនៅថ្ងៃទី ២៨ ខែសីហាបាននិយាយថា អ្នកគ្រប់គ្រងដ៏យូរអង្វែងរបស់ Park Yoochun នៅតែបន្តបរិហារនិងបង្ហាញពីជីវិតផ្ទាល់ខ្លួនដ៏វឹកវររបស់អតីតសមាជិក JYJ ។ លើកនេះមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែចំនួនមនុស្សពាក់ព័ន្ធមិនត្រឹមតែប៉ុណ្ណឹងទេ ប៉ុន្តែក៏មានព័ត៌មានលម្អិតចម្រូងចម្រាសជាច្រើនផងដែរ។
មិនតែប៉ុណ្ណោះ អ្នកគ្រប់គ្រងម្នាក់នេះបាននិយាយថា បន្ទាប់ពីរឿងអាស្រូវគ្រឿងញៀននិងល្បែងស៊ីសងរបស់តារាចម្រៀងប្រុសរូបនេះបានផ្ទុះឡើង Park Yoochun មិនមានអាកប្បកិរិយាប្រែចិត្តនិងរិះគន់ខ្លួនឯងនោះទេ ផ្ទុយទៅវិញជីវិតស្នេហារបស់លោកគឺល្អប្រសើរសម្បូរបែបជាច្រើនទៀតទៅវិញ។ ដោយ អ្នកគ្រប់គ្រងនោះលើកឡើងថា Park Yoochunមានមិត្តស្រីសរុបជាង ៥០ នាក់ មិនត្រឹមតែប៉ុណ្ណឹងទេថែមទាំងរស់នៅជាមួយនារីដែលរៀបការហើយទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរបញ្ជាក់ផងដែរថា ការលាតត្រដាងពីអ្នកគ្រប់គ្រងដែលតាមពីក្រោយយ៉ាងជិតស្និទ្ធជាមួយ Yoochun ធ្វើឱ្យសាធារណជនភ្ញាក់ផ្អើលជាខ្លាំង។ ដោយ Page iFeng បាននិយាយថាមនុស្សម្នាក់នេះបានគាំទ្រតារាចម្រៀងប្រុសរូបនេះអស់រយៈពេល ១២ ឆ្នាំមកហើយចាប់តាំងពី Yoochun សម្រេចចិត្តចាកចេញពី TVXQ ៕
ប្រភព៖ kenh14
សូមទស្សនារូបភាបខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]