រាជធានីភ្នំពេញ: យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ស្តីពីលក្ខខណ្ឌចាំបាច់ក្នុងការស្នើសុំការអនុញ្ញាត ផ្តល់សេវាថទាំ ព្យាបាលអ្នកជំងឺកូវីដ១៩ កម្រិតស្រាលនៅតាមផ្ទះ ដែលអ្នកជំងឺត្រូវអនុវត្តដូចខាងក្រោម÷
១. មូលដ្ឋានសុខាភិបាលឯកជនដែលមានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល (មន្ទីរពេទ្យ មន្ទីរពហុព្យាបាល និង មន្ទីរសម្រាកព្យាបាល)
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស២. ត្រូវមានគ្រូពេទ្យ និងបុគ្គលិកបានបណ្តុះបណ្តាលត្រឹមត្រូវសម្រាប់ផ្តល់សេវាថែទាំ ព្យាបាលអ្នកជំងឺកូវីដ ១៩ កម្រិតស្រាលតាមផ្ទះ ពីក្រុមគ្រូបង្គោលថ្នាក់ជាតិនៃក្រសួងសុខាភិបាល (ឧបសម្ព័ន្ធ១)។ ក្រុមគ្រូពេទ្យ ទាំងនេះ ត្រូវបានចាត់ដោយឡែកពីក្រុមគ្រូពេទ្យព្យាបាលអ្នកជំងឺធម្មតា ហើយក្រុមគ្រូពេទ្យទាំងនេះត្រូវធ្វើ ចត្តាឡីស័ក រយៈពេល១៤ថ្ងៃ បន្ទាប់ពីបានថែទាំ ព្យាបាលអ្នកជំងឺកូវីដ-១៩
៣. ត្រូវត្រៀមទុកជាមុនក្នុងករណីជំងឺវិវត្តន៍ធ្ងន់ធ្ងរ ដោយធានាឱ្យមានប្រព័ន្ធបញ្ជូនជំងឺតាមបទដ្ឋានបច្ចេកទេស ត្រឹមត្រូវពីផ្ទះ ទៅសេវាសុខាភិបាលឯកជនដែលមានច្បាប់អនុញ្ញាតឱ្យផ្តល់សេវាថែទាំព្យាបាលអ្នកជំងឺកូវីដ ១៩ ឬសេវាសាធារណៈ ដែលមានព្យាបាលកូវីដ-១៩
៤.ការផ្តល់សេវាថែទាំ ព្យាបាលអ្នកជំងឺកូរ៉ដ-១៩ កម្រិតស្រាលនៅតាមផ្ទះ ត្រូវតែមានការអនុញ្ញាតពីអាជ្ញាធរមូលដ្ឋាន (ចៅសង្កាត់ ឬរមេឃុំ និងមន្ត្រីសុខាភិបាលនៃការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ ដែលអ្នកជំងឺតាំងនៅ និងត្រូវគោរពតាម នីតិវិធីប្រតិបត្តិស្តង់ដារសម្រាប់គ្រប់គ្រងថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះមគ្គុទ្ទេសក៍សម្រាប់ការគ្រប់គ្រង និងព្យាបាលជំងឺកូវីដ-១៩នៅព្រះរាជាណាចក្រកម្ពុជា។
៥. ដាក់លិខិតស្នើសុំការអនុញ្ញាតមកក្រសួងសុខាភិបាល (ឧបសម្ព័ន្ធ២) និងត្រូវភ្ជាប់នូវឯកសារ ដូចខាងក្រោម៖
-កិច្ចសន្យាធានាអះអាង (ឧបសម្ព័ន្ធ៣)
-លិខិតព្រមព្រៀងផ្តល់សេវាថែទាំ ព្យាបាលអ្នកជំងឺកូវីដ-១៩ (ឧបសម្ព័ន្ធ៤) តំនូសបំព្រួញទីតាំង (ឧបសម្ព័ន្ធ៥)
-រចនាសម្ព័ន្ធក្រុមគ្រូពេទ្យទទួលខុសត្រូវថែទាំ ព្យាបាលអ្នកជំងឺកូវីដ-១៩ (ឧបសម្ព័ បញ្ជីរាយនាមបុគ្គលិកថែទាំ ព្យាបាលជំងឺកូវីដ-១៩ នៅតាមផ្ទះ (ឧបសម្ព័ន្ធ៧)
អាស្រ័យដូចដែលបានជម្រាបជូនខាងលើនេះ សូមពុកម៉ែ បងប្អូន មេត្តាទទួលជាព័ត៌មាន៕
ចង់ជ្រាបឲ្យបានកាន់តែច្បាស់ សូមអានសេចក្តីលំអិតដែលមានភ្ជាប់ជូននៅផ្នែកខាងក្រោម÷
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]