កូរ៉េខាងត្បូង៖ នៅថ្ងៃទី ៣០ ខែសីហាអតីតសមាជិក 2NE1 តារាស្រី CL បានប្រកាសជាផ្លូវការ ថានាងបានចុះកិច្ចសន្យាជាមួយទីភ្នាក់ងារផ្សព្វផ្សាយកម្សាន្តពិភពលោក SATELLITE414 សម្រាប់សកម្មភាពក្រៅប្រទេសរបស់នាង ដើម្បីបង្ហាញជាសកល។

តួយ៉ាងគេត្រូវបានឲ្យដឹងថា បញ្ជីឈ្មោះតារាសិល្បៈរបស់ទីភ្នាក់ងារនេះរួមមាន Beyoncé Adele Dua Lipa Halsey Ellie Goulding Lana Del Rey Zedd Normani ព្រមទាំងសិល្បករ K-pop ក្រុមចម្រៀងបរុស MONSTA X ថែមទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះដែរថ្មីៗនេះ CL បានធ្វើឱ្យនាងវិលត្រលប់មកវិញដែលរង់ចាំជាយូរមកហើយជាមួយបទចម្រៀងថ្មី « SPICY» ដែលជាបទចម្រៀងប្រៀបទុកមុន ដែលតារាស្រីរូបនេះ នឹងចេញអាល់ប៊ុមថ្មីដែលមានចំណងជើងថា « ALPHA» ខែតុលានេះ ទៀតសោត CL នឹងទម្លាក់ចម្រៀងប្រៀបទុកមុនទី ២ នៅខែកញ្ញាខានមុខនេះផងដែរ៕

ប្រភព៖ Soompi

សូមទស្សនារូបភាពខាងក្រោម៖

CL
CL
CL

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]