រាជធានីភ្នំពេញ ៖ ជឿជាក់ថា មានមនុស្សមិនតិចនាក់ទេ បានស្រមៃពីជីវិត កូនៗរបស់អ្នកនាង ទ្រី ដាណា ដែលត្រូវបាន គេឯងស្គាល់ជា សេដ្ឋីចិត្តធម៌ ថាតើមាន សេចក្តីសុខនិងរីករាយបែបណាទៅ លើគំនរមាសប្រាក់ម្តាយ មានច្រើនដល់ថ្នាក់នេះ តែផ្ទុយខុសស្រឡះ បើងាកទៅមើល ពីជីវិតកូនស្រីច្បងរបស់ អ្នកនាង ទ្រី ដាណា គឺ ដាណា ភីន បែរជា មិនចេះចង់បានសម្ភារឡូយឆាយ អ្វីទាំងអស់។
ជាក់ស្តែង ថ្មីៗនេះ ក្នុងបណ្តាញសង្គម អ្នកនាង ទ្រី ដាណា បានបង្ហើបប្រាប់ថា ជិតដល់ថ្ងៃកំណើតកូនស្រី តែមិនដឹងគួរនឹកទិញអ្វីឲ្យ ព្រោះសព្វថ្ងៃនេះ កូនស្រី ហាក់មិនដែលរវីរវល់នឹងម្តាយ ចង់បាននេះ ចង់បាននោះ សូម្បីតែបន្តិច លើសពីនេះទៅទៀត បើនិយាយពី រថយន្តទិញឲ្យលើកមុននោះ តាំងពីសាលាផ្អាកព្រោះកូវីដមក មានតែម៉ាក់ទេ ដែលបញ្ឆេះជិះមួយភ្លែតៗ ដើម្បីឲ្យរដាស់ម៉ាស៊ីន តែបើកូនស្រីវិញ គឺមិនខ្វាយខ្វល់អ្វីទាំងអស់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរបញ្ជាក់ផងដែរថា កន្លងមកនេះ ដាណា ភីន ត្រូវមហាជន ដឹងយ៉ាងច្បាស់ថា ជាកូនមាសពេជ្រ មិនចេះចាយលុយ បើទោះបី អ្នកម៉ាក់មានលុយច្រើនក្តី ក៏មិនចេះចាយផ្តេសផ្តាស ដោយរូបនាង ធ្លាប់ប្រាប់ថា មួយថ្ងៃចាយត្រឹមតែ ៥០០០រៀល តែប៉ុណ្ណោះ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]