បរទេស៖ តារាចម្រៀងជើងចាស់ Jennifer Lopez តែងតែធ្វើឲ្យហ្វេនៗ និងមហាជនមានការភ្ញាក់ផ្អើលនិងចាប់អារម្មណ៍ខ្លាំង រាល់ពេលដែលនាងបានបង្ហាញរាងយ៉ាងស្លីម និងស៊ិចស៊ីខ្លាំងបំផុតតាមរយៈការបង្ហោះរូបថ្មីៗនៅលើបណ្ដាញសង្គមម្ដងៗ។ 

ជាមួយគ្នានេះ ថ្មីៗនេះ តារា pop អាយុ ៥២ ឆ្នាំ Jennifer បានស្លៀកពាក់យ៉ាងលេចធ្លោនៅពេលនាងមកដល់កម្មវិធី Dolce & Gabbana នៅថ្ងៃទី ២៩ ខែសីហា។ ក្នុងធ្វើដំណើរទៅទីក្រុង Venice ប្រទេសអ៊ីតាលីដើម្បីចូលរួមព្រឹត្តិការណ៍ជាបន្តបន្ទាប់នៃម៉ាកយីហោ Dolce & Gabbana តារាស្រី Jennifer បានទាក់ទាញការចាប់អារម្មណ៍នៅពេលពាក់ឈុតមួយដូចជាម្ចាស់ក្សត្រី ដែលមានគំនូរដ៏អស្ចារ្យ រួមទាំងអាវទ្រនាប់ដែលមានដាំត្បូងពាសពេញ បូករួមខោដែលមានចង្កេះខ្ពស់និងស្បៃគ្របដ៏ប្រណិត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ថា​ J.Lo ក៏យកចិត្តទុកដាក់យ៉ាងល្អិតល្អន់ទៅលើការផាត់មុខធ្វើសក់ព្រមទាំងគ្រឿងអលង្ការអម ដោយការធ្វើឱ្យមានភាពស្រស់ស្អាត។ មិនតែប៉ុណ្ណោះ រូបភាពដ៏ថ្លៃថ្នូរនិងស្រស់ស្អាតរបស់តារាចម្រៀងស្រីរូបនេះ បានជួយឱ្យនាងទទួលបានការចុចLike ដល់ ២,៧ បន្ទាប់ពីការបង្ហោះរយៈពេល ៨ ម៉ោងនៅលើ Instagram ។

យ៉ាងណាមិញ ក្រោយពីមានអង្គរក្សហែហមយ៉ាងណាក៏ដោយ ប៉ុន្តែបែរជាគ្មាននរណាម្នាក់នៅក្នុងក្រុមជំនួយការនោះ កត់សំគាល់ថាឈុតដែល Jennifer បានស្លៀកនោះភ្លេចយកស្លាកចេញនោះទេ ដែលជាហេតុធ្វើឲ្យ វាបង្ហាញចេញមកនៅពេលដែលនាងបានធ្វើសកម្មភាពថែមទាំងត្រូវគេថតបានបែបនេះ៕

សូមទស្សនារូបភាពខាងក្រោម៖

Jennifer Lopez
Jennifer Lopez
Jennifer Lopez
Jennifer Lopez
Jennifer Lopez
Jennifer Lopez
Jennifer Lopez
Jennifer Lopez

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]