កំពង់ធំ៖ រដ្ឋបាលក្រុងស្ទឹងសែន ខេត្តកំពង់ធំ បានបញ្ជាក់ថា គិតមកដល់ថ្ងៃនេះ មានអាជីវករចំនួន ៣៣នាក់ ក្នុងចំណោម ១,៤២០នាក់ ស្ថិតនៅផ្សារ ២កន្លែង គឺផ្សារកំពង់ធំ និងផ្សារស្ទឹងសែង (ផ្សារចាស់) ត្រូវបានរកឃើញវិជ្ជមានជំងឺកូវីដ១៩។
បើតាមការបញ្ជាក់របស់ អភិបាលខេត្តកំពង់ធំ បានឱ្យដឹងថា នៅព្រឹកថ្ងៃទី ៣០ ខែសីហា អាជ្ញាធរកំពុងតែរៀបចំ និងកំពុងដំណើរការយកសំណាក ជាបន្តបន្ទាប់ លើអាជីវករនៅក្នុងផ្សារកំពង់ធំ ផ្សារស្ទឹងសែន(ផ្សារចាស់) ជាលើកទី៣ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែសីហា។ ហើយចំពោះអាជីវករ ដែលយកសំណាកលើកទី៣ រួចហើយ ត្រូវបានអាជ្ញាធរពិនិត្យ និងពិចារណាបើកដំណើរការផ្សារទាំង២ គឺផ្សារកំពង់ធំ និង ផ្សារស្ទឹងសែន ឡើងវិញនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ និងរៀបចំបាញ់ថ្នាំសម្លាប់មេរោគបន្ថែមទៀត ដើម្បីកាត់ផ្តាច់ការចម្លងមេរោគកូវីដ១៩។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប្រភព៖ CNC
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]