កូរ៉េខាងត្បូង៖ យើងដឹងរួចហើយថា សមាជិកក្រុមតារាចម្រៀងស្រី Blackpink Jennie មើលទៅពិតជាស្រស់ស្អាត នៅគ្រប់ទីកន្លែង ទោះបីជាតារាស្រីរូបនេះ ស្លៀកពាក់ឈុតបែបណាក៏ដោយ។ ក៏នាងមានភាពលេចធ្លោនិងស្រស់ស្អាត គ្រប់ឈុតសម្លៀកបំពាក់ទាំងអស់ដែលនាងស្លៀក​។ ទាំងស៊ិចស៊ី និងមើលទៅឥតទាស់ គ្រប់ឈុត​តែម្តង បូករួមដោយសារតែនាង មានរាងតូចច្រឡឹងតែម្តង។

ខណៈដែលមនុស្សភាគច្រើន មិនចូលចិត្តនឹងជៀសវាងនូវឈុតសម្លៀកបំពាក់ទាំងនោះ ប៉ុន្តែ Jennie តែជ្រើសរើសយកសម្លៀកបំពាក់ខោអាវទាំងនោះទៅវិញ ហើយរាល់សម្លៀកបំពាក់ដែលស្លៀកលើរូបនាង មើលទៅសមឥតខ្ចោះ។ រាល់ការស្លៀកពាក់តែងខ្លួនរបស់នាង តែងតែទទួលបានការកោតសរសើរពីអ្នកគាំទ្រពីគ្រប់មជ្ឈដ្ឋាន នៅជុំវិញពិភពលោកតែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ Jennie ស្លៀកឈុតណាក៏សាកសមចូលភ្នែក នេះដោយសារតែនាង ទទួលបានអំណោយទានធម្មជាតិ ដែលធ្វើឱ្យរូបនាង មានសម្រស់កាន់តែស្រស់ស្អាតមួយកម្រិតថែមទៀត។ ទន្ទឹមនេះ មានអ្នកហ្វេនៗអ្នកគាំទ្រមិនតិចនោះទេ ធ្លាក់ក្នុងអន្លង់ស្នេហ៍នឹងតារាចម្រៀងស្រីរូបនេះ មិនស្ទើរឡើយ៕

ប្រភព៖ Allkpop

Jennie
Jennie
Jennie
Jennie
Jennie
Jennie
JennieJennie
Jennie
Jennie
Jennie

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]