ចិន៖ ពិតណាស់ លោក Donnie Yen ហៅ កុំកុំ ជាឈ្មោះតារាសម្ដែងចិនហុងដ៏ឆ្នើមម្នាក់ ដែលប្រជាជនស្ទើរគ្រប់ស្រទាប់វណ្ណៈនៅកម្ពុជា ដែលស្គាល់រូបលោកមកជាហូរហែរ តាមរយៈខ្សែភាពយន្តក្បាច់គុន និងភាពយន្តបែបបាញ់បោះ វាយប្រហារជាដើម។
ជាមួយគ្នានេះ ក្រៅពីជោគជ័យក្នុងសិល្បៈ Donnie Yen លោកមិនត្រឹមតែពូកែសម្តែងរឿងវាយគ្នាប៉ុណ្ណោះទេ សូម្បីតែរឿងស្វីតក៏មិនចាញ់ពួកកំលោះៗ ជំនាន់ក្រោយប៉ុន្មានដែរ។ ដោយកន្លងមក អ្នកស្រី Cecilia ដែលជាភរិយារបស់តារាសម្ដែងរូបនេះ តែងតែសរសើរស្វាមីនឹងបង្ហាញ រូបភាពស្វីតៗបែបនេះ ចាប់តាំងពីពួកគេបានស្រលាញ់គ្នាអស់ ១៨ឆ្នាំមកដល់ពេលនេះ ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង កាលពីម្សិលមិញជាថ្ងៃគម្រប់ខួបអាពាហ៍ពិពាហ៍១៨ឆ្នាំរប់គូស្វាមីភរិយាមួយគូនេះ កំពូលតារាសម្តែងក្បាច់គុនរូបនេះ បានចែករំលែកវីដេអូជាមួយពាក្យពេចន៍ដ៏មានអត្ថន័យបែបនេះថា៖
ក្នុងនោះផងដែរ វីដេអូនេះបានថតនូវគ្រាដ៏ផ្អែមល្ហែមប្រចាំថ្ងៃរបស់មនុស្សពីរនាក់ព្រមទាំងជីវិតគ្រួសារដ៏មានសុភមង្គលរបស់មនុស្ស ៤ នាក់ដែលជាកូនៗរបស់លោកថែមទៀតផង។ មិនតែប៉ុណ្ណោះមានមហាជនជាច្រើនបានកោតសរសើរស្នេហាស្មោះត្រង់របស់លោកគ្រប់ៗគ្នា ដែលមានគ្រួសារយ៉ាងមានសុភមង្គលបែបនេះ៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]