ភ្នំពេញ៖ ក្នុងនាមជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនទូរគមនាគមន៍នៅកម្ពុជាដែលកំពុងធ្វើអាជីវកម្ម ក្រុមហ៊ុនមិត្តហ្វូនតែងតែដឹង និងយល់អំពីការទទួលខុសត្រូវក្នុងការគោរពតាមបទបញ្ជារបស់រដ្ឋ និងទីភ្នាក់ងារត្រួតពិនិត្យជាពិសេសបទប្បញ្ញត្តិស្តីពីការចុះឈ្មោះព័ត៌មានផ្ទាល់ខ្លួននៅពេលលក់ស៊ីមកាត។

ថ្មីៗនេះតាមរយៈការត្រួតពិនិត្យជាក់ស្តែងរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ក៏ដូចជាក្រុមហ៊ុនមិត្តហ្វូនបានរកឃើញថា ភ្នាក់ងារលក់ បុគ្គលិកផ្នែកលក់មួយចំនួនតូចមិនគោរពតាមបទបញ្ជាច្បាប់ ដែលធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុនមិត្តហ្វូន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចាប់តាំងពីថ្ងៃទី ១៤ ខែសីហាឆ្នាំ ២០២១ មិត្តហ្វូនបានចេញនូវគោលការណ៍ទៅដល់អ្នកចែកចាយ បុគ្គលិកផ្នែកលក់ទាំងអស់ត្រូវប្រមូលព័ត៌មានអតិថិជនមុនពេលលក់ស៊ីមកាត។ ទន្ទឹមនឹងនេះដែរមិត្តហ្វូនក៏បានអនុវត្តនូវដំណោះស្រាយបច្ចេកទេសមួយចំនួនដើម្បីធានាថាការចុះឈ្មោះព័ត៌មានមានភាពងាយស្រួលនិងត្រឹមត្រូវ។ ដូចជា៖

-          ស៊ីមកាតដែលគ្មានព័ត៌មាននឹងមិនអនុញ្ញាតិឲ្យដំណើរការឡើយ។

-          មិត្កហ្វូនបានបង្កើត App mDealer សម្រាប់ផ្តល់ជូនភ្នាក់ងារលក់ បុគ្គលិក និងតំណាងចែកចាយរបស់មិត្តហ្វូនទាំងអស់ដើម្បីធ្វើបច្ចុប្បន្នភាពភ្លាមៗដោយងាយស្រួល រហ័ស និងមិនចំនាយពេលវេលារង់ចាំយូរ។ ហើយរៀងរាល់ពេលពួកគេបើកកម្មវិធី mDealer នេះ កម្មវិធីនឹងរំលឹកនៅសារជូនដំណឹងភ្លាមៗអំពីសេចក្តីប្រកាសនូវការបញ្ចូលព៍ត៌មានអតិថិជន។ 

-          លើសពីនេះអតិថិជនទាំងអស់ក៏អាចទូរស័ព្ទទៅលេខ 1777 ដើម្បីទទួលបានព័ត៌មានជំនួយ។

-          ភ្នាក់ងារលក់ បុគ្គលិកលក់ ឬអ្នកចែកចាយទាំងអស់ ដែលមិនអនុវត្តតាមបទបញ្ជាចុះឈ្មោះព័ត៌មានអតិថិជននឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។

បុគ្គលិកមិត្តហ្វូន

លោក ញ៉ុង ឌិនថន អគ្គនាយករងនៃក្រុមហ៊ុនមិត្តហ្វូនបានមានប្រសាសន៍ថា៖ 

លោក ញ៉ុង ឌិនថន

មិត្តហ្វូនបណ្ដាញទូរស័ព្ទចល័តឈានមុខគេនៅក្នុងព្រះរាជាណាចក្រកម្ពុជាជានិច្ចកាលតែងតែចូលរួមអនុវត្តច្បាប់និងយុទ្ធនាការផ្សេងៗជាមួយរាជរដ្ឋាភិបាលក្នុងអំឡុងពេលដំណើរការអាជីវកម្មរបស់ខ្លួន។ ការរឹតបន្តឹងការបញ្ចូលព័ត៌មានរបស់អតិថិជននាពេលនេះសបង្ហាញឲ្យឃើញពីការចូលរួមគាំទ្រ ការការពារសុខសុវត្ថិភាព ស្ថិរភាពសង្គមនៅក្នុងប្រទេសកម្ពុជាឲ្យកាន់តែល្អប្រសើរឡើងថែមទៀត៕

បុគ្គលិកមិត្តហ្វូន
ភ្នាក់ងារលក់
ភ្នាក់ងារលក់
ភ្នាក់ងារលក់
ភ្នាក់ងារលក់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]