ខេត្តព្រះសីហនុ: កាលពីពេលថ្មីៗកន្លងទៅនេះ វីរនារីកងទ័ពអាវស ដែលជាគ្រូពេទ្យទើបបញ្ចប់ការសិក្សាចូលក្របខណ្ឌថ្មីៗ ក្នុងមន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុ បានទទួលមរណភាពទាំងវ័យក្មេង ក្រោយបានឆ្លងជំងឺកូវីដ១៩ពីអ្នកជំងឺ។

យ៉ាងណាមិញ ក្រោយបានទទួលមរណភាពដោយគ្មានថ្ងៃវិលត្រលប់ សពរបស់អ្នកគ្រូពេទ្យរូបនេះ ត្រូវបានរៀបចំបូជាដោយមានការដង្ហែដោយរថយន្តពេទ្យមានដាក់កម្រងផ្កា យកទៅបូជានៅក្នុងវត្តអូរត្រេះ ខេត្តព្រះសីហនុ ដោយនៅក្នុងនោះ ឃើញមានការជូនដំណើរជាលើកចុងក្រោយប្រកបដោយក្តីស្តាយស្រណោះ អាឡោះអាល័យពីសំណាក់លោកគ្រូ អ្នកគ្រូពេទ្យដែលជាមិត្តរួមអាជីពផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាចុងបញ្ចប់ យើងខ្ញុំសូមបួងសួងឲ្យវិញ្ញាណក្ខន្ធរបស់អ្នកគ្រូពេទ្យ ដែលជាវីរនារីទ័ពអាវស លះបង់ជីវិតដើម្បីអ្នកជំងឺ មេត្តាបានទៅកាន់បរលោក និងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

ចង់ឃើញកាន់តែច្បាស់ថាតើទិដ្ឋភាពនៃការបូជាសពរបស់អ្នកគ្រូពេទ្យប្រារព្ធទៅយ៉ាងណានោះ សូមទស្សនារូបភាពខាងក្រោមនេះ÷

អ្នកគ្រូពេទ្យ
ទិដ្ឋភាពនៃការបូជាសពរបស់អ្នកគ្រូពេទ្
ទិដ្ឋភាពនៃការបូជាសពរបស់អ្នកគ្រូពេទ្
ទិដ្ឋភាពនៃការបូជាសពរបស់អ្នកគ្រូពេទ្
ទិដ្ឋភាពនៃការបូជាសពរបស់អ្នកគ្រូពេទ្

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]