ភ្នំពេញ៖ នាពេលថ្មីៗនេះ ដោយសារមានអ្នកជំងឺកូវីដ១៩ បានចូលទៅទិញម្ហូបនៅទីតាំងផ្សារដើមគរ ទើបក្រុមគ្រូពេទ្យបានចូលទៅយកសំណាកអាជីវករ២១៧នាក់ រកឃើញវិជ្ជមានកូវីដ ០២នាក់។

ដោយឡែក ថ្ងៃទី២៩ សីហា ឆ្នាំ២០២១ក្រុមគ្រូពេទ្យសម្ដេចតេជោប្រឆាំងកូវីដ១៩ បានយកសំណាកអាជីវករ នៅផ្សារដើមគរ លើផ្លូវ៣៣៦ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ដោយទទួលបានលទ្ធផលតេស្តរហ័សលើកទី១ ក្នុងចំណោមអ្នកធ្វើតេស្ត ២១៧នាក់ រកឃើញវិជ្ជមានកូវីដ ០២នាក់ ក្រោយពីអ្នកជំងឺ បានទៅផ្សារទិញម្ហូប លើដងផ្លូវ៣៣៦ ចន្លោះថ្ងៃទី១៣ ដល់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ អំឡុងម៉ោង ១រសៀល។ សម្រាប់អ្នកវិជ្ជមានកូវីដ ០២នាក់ខាងលើ ត្រូវបន្តរង់ចាំលទ្ធផលវិភាគរកមេរោគកូវីដ១៩ បំប្លែងថ្មី Delta

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អាស្រ័យហេុតនេះ សូមប្រជាពលរដ្ឋ និងអាជីវករទាំងអស់ដែលពាក់ព័ន្ធនិងទីតាំងខាងលើ សូមមេត្តាសហការទៅយកសំណាក និងដាក់ខ្លួនដាច់ដោយឡែក ដើម្បីសុវត្ថិភាព សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ២១ថ្ងៃ៕

សូមចូលទស្សនារូបភាពខាងក្រោម៖

ក្រុមគ្រូពេទ្យកំពុងតែយកសំណាក
ក្រុមគ្រូពេទ្យកំពុងតែយកសំណាក
ក្រុមគ្រូពេទ្យកំពុងតែយកសំណាក
ក្រុមគ្រូពេទ្យកំពុងតែយកសំណាក
ក្រុមគ្រូពេទ្យកំពុងតែយកសំណាក
ក្រុមគ្រូពេទ្យកំពុងតែយកសំណាក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]