ភ្នំពេញ៖ មូលនិធិព្រីនស៍ (Prince Foundation) ដែលដំបូងឡើយមានឈ្មោះថា មូលនិធិសប្បុរសធម៌ព្រីនស៍ (Prince Charitable Foundation) បានប្រកាសពីការអនុម័តនូវនិមិត្តសញ្ញាថ្មី ឈ្មោះថ្មី រួមទាំងសេចក្តីថ្លែងការណ៍អំពីចក្ខុវិស័យថ្មី គឺ “រួមគ្នាកសាងអនាគតកាន់តែប្រសើរសម្រាប់កម្ពុជា”។ មូលនិធិព្រីនស៍ គឺជាផ្នែកមួយដែលធ្វើការលើសកម្មភាពសប្បុរសធម៌របស់ក្រុមហ៊ុន ព្រីនស៍ ហូល ឌីង គ្រុប (ហៅកាត់ថា “ព្រីនស៍ គ្រុប”) ដែលជាសម្ព័ន្ធក្រុមហ៊ុនដ៏ធំមួយនៅកម្ពុជា ហើយមានអង្គភាពជាច្រើនដែលធ្វើការផ្តោតលើវិស័យស្នូលចំនួន៣ គឺការអភិវឌ្ឍវិស័យអចលនទ្រព្យ សេវាហិរញ្ញវត្ថុ និងសេវាអតិថិជន។ មូលនិធិព្រីនស៍មានឈ្មោះជាភាសាចិនថា太子慈善 (ប្រែថា “មូលនិធិព្រីនស៍”) ។
ការផ្លាស់ប្តូរម៉ាកយីហោនេះធ្វើឡើងបន្ទាប់ពីការបន្ទាប់ពីការពិនិត្យឡើងវិញយ៉ាងហ្មត់ចត់អស់រយៈពេល ៦ឆ្នាំ នៃសកម្មភាពសប្បុរសធម៌នានារបស់មូលនិធិព្រីនស៍ ដោយបានរៀបចំនូវកម្មវិធីសប្បុរសធម៌ជាង ២៥០លើក ដែលផ្តល់ជាប្រយោជន៍ជូនដល់ប្រជាជនកម្ពុជាជាងកន្លះលាននាក់ ជាមួយនឹងការបរិច្ចាគថវិកាសរុបជាង ១៤លានដុល្លារសហរដ្ឋអាមេរិក។ ស្របតាមនិន្នាការថ្មីៗក្នុងចំណោមបណ្តាមូលនិធិដែលមានភាពស្រដៀងគ្នានានានៅក្នុងតំបន់អាស៊ី ពោលគឺមានមូលនិធិសប្បុរសធម៌កាន់តែច្រើនឡើងនៅក្នុងតំបន់បាននឹងកំពុងខិតខំប្រឹងប្រែងពង្រឹងយុទ្ធសាស្ត្រ និងអភិក្រមតម្រង់ទិសដៅសសម្រាប់ការវិនិយោគរបស់ខ្លួនដូចដែលមូលនិធិព្រីនស៍ បានខិតខំដើម្បីឱ្យសកម្មភាពរបស់ខ្លួនកាន់តែមានលក្ខណៈទូលំទូលាយ ហើយធ្វើសមាហរណកម្មបានកាន់តែជិតស្និទ្ធក្នុងគោលដៅនៃការអភិវឌ្ឍជាតិរបស់ប្រទេសកម្ពុជា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអ្នកឧកញ៉ា ចេន ហ្ស៊ី (Neak Oknha Chen Zhi - 陈志公爵) ដែលជាប្រធានសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប បានមានប្រសាសន៍ថា
ក្នុងអំឡុងពេលឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅកម្ពុជា មូលនិធិព្រីនស៍បានធ្វើសកម្មភាពយ៉ាងឆាប់រហ័ស និងបានជួយដល់ប្រទេសកម្ពុជា តាមរយៈការបរិច្ចាគសម្ភារបរិក្ខារការពារខ្លួន (PPE) ចំនួន ១១០,០០០ឈុត និងថវិកាជាង ១លានដុល្លារសហរដ្ឋអាមេរិក សម្រាប់ចូលរួមជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងផ្តល់វ៉ាក់សាំងបង្ការ និងជួយសង្គ្រោះកាលពីខែឧសភាកន្លងទៅ។ សកម្មភាពទាំងនេះធ្វើឡើងបន្ទាប់ពីការបរិច្ចាគទឹកប្រាក់ចំនួន ៣លានដុល្លារសហរដ្ឋអាមេរិក សម្រាប់ចូលរួមជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់របស់រដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកលកាលពីខែមីនាកន្លងទៅ ក៏ដូចជាការបរិច្ចាគទឹកប្រាក់ចំនួន ៣លានដុល្លារសហរដ្ឋអាមេរិករបស់ក្រុមហ៊ុន ដើម្បីជួយដល់កម្ពុជាក្នុងការទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន ១លានដូសកាលពីចុងឆ្នាំមុន។ នៅឆ្នាំនេះ សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប បានឈ្នះពានរង្វាន់សម្រាប់ការឆ្លើយតបរបស់ក្រុមហ៊ុនសាជីវកម្មទៅនឹងជំងឺកូវីដ-១៩ នៅក្នុងកម្មវិធីពានរង្វាន់អាស៊ីប៉ាស៊ីហ្វិក Stevie ប្រចាំឆ្នាំលើកទី៨ និងពានរង្វាន់អាជីវកម្មអន្តរជាតិឆ្នាំ២០២១ ។ សកម្មភាពជាសារវន្តរបស់មូលនិធិព្រីនស៍ក្នុងអំឡុងពេលមានវិបត្តិបានទទួលនូវការសរសើរពីគណៈកម្មការវិនិច្ឆ័យអន្តរជាតិនានា។
អ្នកឧកញ៉ា ចេន ហ្ស៊ី បានបន្ថែមថា
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]