ចិន៖ បន្ទាប់ពីមានព័ត៌មានលេចលឺថា តារាសម្ដែងស្រី Zhao Wei កំពុងតែមានរឿងអាស្រូវជាច្រើន នៅលើបណ្តាញសង្គម បានធ្វើឲ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះប្រតិកម្មរបស់ តារាស្រី២ដួង Ruby Lin និង Fan Bingbing ខណៈដែលអ្នកទាំងបី ធ្លាប់រួមការងារជាមួយគ្នាព្រមទាំងមានភាពស្និទ្ធស្នាលនឹងគ្នា ផងដែរ។ 

ដោយឡែក ចំពោះតារាស្រី Fan Bingbing ថ្មីៗនេះ ខាងប្រព័ន្ធផ្សព្វផ្សាយបានធ្វើការសាកសួរសំណួរនាង អំពីព័ត៌មានជុំវិញរបស់តារាស្រី Zhao Wei ប៉ុន្តែតារាសម្តែងរូបនេះ ហាក់មានភាពស្ងៀមស្ងាត់ និងព្យាយាមជៀសវាងពីបញ្ហាមួយនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទោះយ៉ាងណាក៏ដោយ អ្នកនិយមលេងអ៊ីនធឺណេតជាច្រើន ក៏បានជីកកកាយភ្លាមៗពីព័ត៌មានចាស់ៗពីមុន អំពីរឿងរ៉ាវរបស់តារាទាំង២រូបនេះ ហើយក៏បានដឹងថា ទំនាក់ទំនងរវាង Fan Bingbing និង Zhao Wei ក៏បានក្លាយជាសង្គ្រាមត្រជាក់ ជាច្រើនឆ្នាំមកហើយ។ 

ជាពិសេស កាលពីប៉ុន្មានឆ្នាំមុន តារាស្រី Fan Binbing ក៏ត្រូវបានគេចាប់អារម្មណ៍សាជាថ្មី ក្រោយពីនាងធ្លាប់បាននិយាយថា មិត្តភាពក្នុងវ័យកុមារភាពនឹងមិនផ្លាស់ប្តូរទេ ប៉ុន្តែនៅពេលមនុស្សធំឡើង គឺកាន់តែមានភាពប្រយ័ត្នប្រយែងក្នុងការបង្កើតមិត្តភាព។ មិនត្រឹមតែប៉ុណ្ណោះ តារាស្រីរូបនេះក៏បានបន្ថែមទៀតថា ប្រសិនបើមនុស្សម្នាក់មិនមានអារម្មណ៍អំពីព្រំដែនចុងក្រោយ ឬមិនគិតអ្វីទាំងអស់ រូបនាងនឹងមិនធ្វើជាមិត្តនឹងម្នាក់នោះឡើយ ដោយគិតថាវាគួរឱ្យខ្លាចខ្លាំងណាស់ ។

យ៉ាងណាមិញ បើទោះបីជា មិនបានបញ្ជាក់ឈ្មោះក៏ដោយ ប៉ុន្តែមនុស្សជាច្រើនគិតថា បទសម្ភាសន៍របស់ Fan Bingbing បានសំដៅលើ Zhao Wei ហើយរហូតមកដល់ពេលនេះ នៅតែគ្មាននរណាម្នាក់យល់ពីអ្វីដែល Zhao Wei បានធ្វើឲ្យ Fan Bingbing មានអារម្មណ៍មិនល្អឡើយ៕

ប្រភព៖ Ngoisao.vn

សូមទស្សនារូបភាពខាងក្រោម៖ 

Fan Bingbing
Fan Bingbing
Zhao Wei និង Fan Bingbing
Zhao Wei និង Fan Bingbing

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]