ខេត្តតាកែវ ៖ ពិតមែនហើយ មហាជនលើបណ្តាញសង្គម បានផ្ទុះការចាប់អារម្មណ៍ជាខ្លាំង លើទឹកដមសំនៀង របស់បុរសម្នាក់ ដែលមានភាពស្រដៀងខ្លាំងជាមួយនឹង តារាចម្រៀង ខាត់ សុឃីម ដែលធ្វើឲ្យ មហាជនបង្ហាញអារម្មណ៍ភ្ញាក់ផ្អើលជាខ្លាំង ព្រោះបើមិនបាន ឃើញរូបភាពនោះទេ ជឿជាក់ថា ប្រាកដជារំពឹងថា ជាតារាចម្រៀងរូបនេះ ជាក់ជាមិនខាន។

យ៉ាងណាមិញ បុរសរូបនេះ ក៏បានបញ្ជាក់ផងដែរថា រូបលោក ពិតជា ដាក់ចិត្តស្រលាញ់ ចូលចិត្តបទរាល់បទចម្រៀង និងតារាចម្រៀងជើងចាស់រូបនេះ ជាខ្លាំង ក្នុងនោះ មានទាំងចរិកលក្ខណៈ ការនិយាយស្តី និងការរាំទាំងអស់ គឺរូបលោក តែងយកលំនាំតាម ដោយសារតែ មើលទៅសុទ្ធតែល្អ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាងនេះទៅទៀត រូបលោកត្រូវគេស្គាល់ថា មានឈ្មោះពិត វណ្ណ តារាវុឌ្ឍ ជាជាងសាឡន ដោយរូបលោក មានសាឡនផ្ទាល់ខ្លួនតូចមួយ ហើយចំណែក ខែមានរោងការច្រើននោះ រូបលោក ក៏បានដើរតាមរោងការផងដែរ។

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

វណ្ណ តារាវុឌ្ឍ
វណ្ណ តារាវុឌ្ឍ
វណ្ណ តារាវុឌ្ឍ
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]