រាជធានីភ្នំពេញ ៖ ដូចដែរបានដឹង រួចមកហើយថា តារាសម្តែងប្រុស យិត មាសឧស្សាហ៍ ហៅ អេដវីន ត្រូវជាប់ពន្ធធនាគារ កាលពី២ខែមុន ដោយត្រូវពិនិត្យនៅលើ បទអំពើហិង្សាប្រព្រឹត្តដោយសហព័ទ្ធ ឬអនិតិសង្វាសជន និង បទធ្វើឱ្យខូចខាតដោយចេតនា។
យ៉ាងណាក្តី កាលពីប៉ុន្មានថ្ងៃមុន អ្នកម្តាយ អេដវីន បានទទួលមរណភាព ដែលធ្វើឲ្យ មហាជនសម្តែងការសោកស្តាយ ជាពន់ពេក ជាពិសេស គឺកូនប្រុស អេដវីន ដែលត្រូវដឹងថា ជាកូនស្រលាញ់អ្នកម៉ាក់នោះ មិនបានចូលរួមជូនដំណើរលើកចុងក្រោយ អ្នកមានគុណបាន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតែផ្ទុយទៅវិញ កាលពីយប់មិញនេះ សុទ្ធ បញ្ចកា ជាអតីតមិត្តស្រី បានទម្លាយប្រាប់ថា រូបលោក បានកំពុងស្ថិតនៅក្រៅឃុំ ហើយក៏បាន ទៅចូលរួមពិធីបុណ្យសពម្តាយ ជាងនេះទៅទៀត រូបលោក បានវិលត្រលប់ទៅរស់នៅជាមួយនឹង អតីតភរិយារបស់រូបលោកវិញ ដែលរឿងនេះ ពិតជាធ្វើឲ្យខ្លួនខកចិត្តជាខ្លាំង ព្រោះរូបនាង បានកំពុងរងចាំតារាប្រុសរូបនេះ ដើម្បីអាចវិលត្រលប់មកចំណងស្នេហ៍ដូចដើមវិញ ម្យ៉ាងទៀត រឿងតារាប្រុសរូបនេះ នៅក្រៅឃុំ ក៏ខ្លួនមិនបានដឹង សូម្បីតែបន្តិច ហើយដោះស្រាយយ៉ាងដូចម្តេច ក៏ខ្លួនមិនបានដឹងដែរ។
ជាមួយគ្នានេះ រូបនាងបានបន្ថែមថា មានបុគ្គលមួយចំនួន ព្យាយាមទម្លាក់កំហុសរឿងមរណភាព អ្នកម្តាយអេដវីន មកលើខ្លួន ដោយចោទថា ដោយសារតែកូនត្រូវជាប់ឃុំ ទើបធ្វើឲ្យម្តាយឈឺចិត្តធ្លាក់ខ្លួនឈឺស្លាប់នេះ គឺជារឿងបង្ខូចឈ្មោះខ្លួនយ៉ាងច្បាស់ ព្រោះម្តាយ អេដវីន ធ្លាក់ខ្លួនឈឺព្រោះជំងឺមហារីក រយៈពេល ៤ទៅ៥ឆ្នាំហើយ ដល់ថ្នាក់មួយរយៈចុងក្រោយនេះ ខាងមន្ទីរពេទ្យមិនទទួលព្យាបាល ហើយផ្តាំឲ្យត្រៀមចិត្តនិងរូបថតម្តាយ ឲ្យហើយថែមទៀតផង លើសពីនេះទៅទៅ រូបនាង បាកប្រកាសចាប់ពីថ្ងៃនេះទៅ រូបនាងលែងចាញ់បោកសម្តីផ្អែម និងបញ្ចប់អ្វីគ្រប់យ៉ាងជាមួយនឹង អេដវីន ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]