ចិន៖ អស់រយៈពេលជិតមួយសប្តាហ៍មុននេះ ស្រាប់តែមានរឿងភ្ញាក់ផ្អើលនៅក្នុងឧស្សាហកម្មកម្សាន្ត ចំពោះរឿងអាស្រូវរបស់ តារាស្រី Zhao Wei ហើយបន្ទាប់ពីព័ត៌មាននេះបានផ្ទុះឡើង ក៏មានពាក្យចចាមអារាមលើកឡើងថា តារាស្រី Yang Mi អាចជាតួអង្គបន្ទាប់ដែលត្រូវគេបោសសំអាត ដែលធ្វើឲ្យហ្វេនៗជាច្រើន មានការព្រួយបារម្ភយ៉ាងខ្លាំងទៅលើអាជីពសិល្បៈរបស់នាង។

តែទោះយ៉ាងណា ថ្មីៗនេះ​ ដោយតាមប្រភពព័ត៌មានមួយ បានបង្ហាញឲ្យដឹងថា មានគេចាប់បានរូបភាពរបស់ តារាស្រី Yang Mi ដែលកំពុងតែដើរនៅតាមដងផ្លូវមួយ ក្នុងទីក្រុងប៉េកាំង ហើយនេះក៏ជាលើកដំបូងដែរ ក្នុងពេលដែលតារាស្រីរូបនេះ បានបង្ហាញខ្លួន បន្ទាប់ពីមានពាក្យចចាមអារ៉ាមទាក់ទងនឹង Zhao Wei ព្រមជាមួយនឹងការតែងខ្លួនយ៉ាងសាមញ្ញថែមទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ នៅលើបណ្តាញសង្គម អ្នកលេងអ៊ីនធឺណេតចិន បានបញ្ចេញមតិថា Yang Mi ហាក់ដូចជាមានអារម្មណ៍ល្អណាស់ ដែលបានចេញមកកម្សាន្តជាមួយមិត្តល្អរបស់នាង ដោយគ្មានទុក្ខព្រួយអ្វីឡើយ ព្រមទាំងបានធ្វើឲ្យហ្វេនៗជាច្រើនអស់ក្ដីបារម្ភ ផងដែរ៕

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Yang Mi 
Yang Mi
Yang Mi
Yang Mi
រូបភាព Yang Mi និង មិត្តភក្តិនៅតាមដងផ្លូវ
រូបភាព Yang Mi និង មិត្តភក្តិនៅតាមដងផ្លូវ
រូបភាព Yang Mi និង មិត្តភក្តិនៅតាមដងផ្លូវ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]