គ្នាយើងធ្លាប់មានអារម្មណ៍ថាហើមមុខក្រោយពេលភ្ញាក់ឡើងនៅព្រឹកព្រលឹមអត់? ពិតណាស់ មានមូលហេតុជាច្រើនដែលធ្វើឲ្យមុខហើមបែបនេះ ប៉ុន្តែវាមិនបង្កជាគ្រោះថ្នាក់ឡើយ។ យ៉ាងណាមិញ ប្រសិនបើការហើមមុខរំខានដល់យើងរយៈពេលយូរ ហើយមុខរបស់យើងប៉ោងជាងមុន វាក៏អាចបញ្ជាក់ពីប្រតិកម្មអាលែកហ្ស៊ី ឬបញ្ហាសុខភាពដទៃទៀតផងដែរ។ ខាងក្រោមនេះគឺជាមូលហេតុមួយចំនួនដែលធ្វើឲ្យយើងហើមមុខនៅពេលព្រឹក។
១. ឥរិយាបថគេងមិនត្រឹមត្រូវ
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមូលហេតុទូទៅដែលធ្វើឲ្យមុខហើមនៅពេលព្រឹកកើតឡើងដោយសារតែសម្ពាធខ្នើយនៅលើមុខ ដែលនាំឲ្យសារធាតុរាវកកើតឡើង។ ហេតុនេះហើយ ទើបមនុស្សជាច្រើនគេងដោយមិនប្រើខ្នើយ។ មួយវិញទៀត យើងគួរតែគេងផ្អៀងទៅខាងឆ្វេងជានិច្ច ទើបជាការប្រសើរ។
២. ការប្រែប្រួលអ័រម៉ូន
ចំពោះស្រីៗយើងភាគច្រើន ការប្រែប្រួលអ័រម៉ូនក៏អាចបង្កឲ្យមុខហើមនៅពេលព្រឹកព្រលឹមផងដែរ។ ការមករដូវ ការអស់រដូវ ឬការមានផ្ទៃពោះ ក៏អាចធ្វើឲ្យស្រីៗយើងហើមមុខដូចគ្នា។ ប៉ុន្តែ ការប្រែប្រួលនេះនឹងត្រលប់មករកសភាពធម្មតាវិញ នៅពេលដែលវដ្ដអ័រម៉ូនមានស្ថិរភាព។ ចំណែកឯក្មេងស្រី ឬក្មេងស្រីវ័យជំទង់ ការហើមមុខនេះក៏អាចជាសញ្ញានៃការជិតមានរដូវ។
៣. ឈឺក្បាលក្រោយផឹកស្រាច្រើន
កត្តានេះកើតឡើងដោយសារតែការញ៉ាំស្រាច្រើនពេក នៅពេលយប់។ ជួនកាល ការញ៉ាំអាហារប្រៃពេក អំឡុងពេលញ៉ាំគ្រឿងស្រវឹងនៅពេលយប់ ក៏អាចបណ្ដាលឲ្យរលាករាងកាយ និងមុខ ពីព្រោះនៅពេលដែលយើងញ៉ាំប្រៃខ្លាំងពេក វាអាចនាំឲ្យចាល់ទឹកក្នុងរាងកាយ។
៤. ស្រ្តេស
ជាមួយគ្នានេះដែរ ប្រសិនបើយើងស្ត្រេសច្រើនពេក វាអាចធ្វើឲ្យកម្រិតអ័រម៉ូនCortisolកើនឡើង ដែលបណ្ដាលឲ្យរលាកពាសពេញរាងកាយ ព្រមទាំងផ្ទៃមុខ។ ដូច្នេះហើយ ទើបអ្នកដែលស្រ្តេសច្រើនមានអាការៈហើមមុខនៅពេលព្រឹកព្រលឹមជាញឹកញាប់។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]