បរទេស៖ បន្ទាប់ពីមានទំនាក់ទំនងស្នេហានឹងគ្នាអស់មួយរយៈ តារាម៉ូដែលស្រី Kendall Jenner និង កីឡាករបាល់បោះ លោក Devin Booker បានបើកបង្ហាញជាសាធារណៈ ដោយកាលពីពេលថ្មីៗនេះ គូស្នេហ៍មួយគូនេះ ក៏បានធ្វើដំណើរកម្សាន្តជាមួយគ្នា នៅប្រទេសអ៊ីតាលី ដើម្បីអបអរសាទរបន្ទាប់ពីលោក Devin និងមិត្តរួមក្រុម បានឈ្នះមេដាយមាសអូឡាំពិកទីក្រុងតូក្យូ។

ដោយឡែក នៅថ្ងៃទី ៣០ ខែសីហា កន្លងទៅនេះ យោងតាមសារព៍ត៌មានបរទេសមួយ ក៏បានបង្ហាញថា តារាម៉ូដែលស្រី Kendall Jenner រួមទាំងគូស្នេហ៍របស់នាង នៅតែបន្តដំណើរកម្សាន្តយ៉ាងវែង ដោយបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង នៅពេលដែលអ្នកទាំងពីរកាន់ដៃគ្នានៅតាមផ្លូវ ក្រោយពីទទួលទានអាហារពេលល្ងាចនៅភោជនីយដ្ឋានមួយកន្លែង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះ តារាម៉ូដែលស្រី Kendall បានតុបតែងខ្លួនយ៉ាងស្រស់ស្អាត ដោយស្លៀកពាក់រ៉ូបតឹងណែន បង្ហាញពីរាងសិចស៊ី ជាពិសេស ជាមួយនឹងឈុតដ៏លេចធ្លោមួយនេះក៏បានបង្អួតដើមទ្រូង វាលផ្នែកចំហៀងខ្លួនរបស់ខ្លួន ដែលពោរពេញទៅដោយភាពទាក់ទាញយ៉ាងខ្លាំង ព្រមទាំងធ្វើឲ្យអ្នកលេងអ៊ីនធឺណេតរាប់រយនាក់ ចូលមកសរសើរ និងច្រណែននឹងរាងកាយដ៏ល្អឥតខ្ចោះរបស់ តារាស្រីរូបនេះ ផងដែរ៕ 

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Kendall Jenner
Kendall Jenner
Kendall Jenner និង គូស្នេហ៍
Kendall Jenner និង គូស្នេហ៍
Kendall Jenner
Kendall Jenner
Kendall Jenner

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]