ភ្នំពេញ៖ ហាង 7-Eleven ដំបូងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជាបានបើកដំណើរការជាផ្លូវការហើយ។ នេះគឺជាជំហានមួយដ៏មានសារៈសំខាន់របស់ ស៊ីភី អល ក្នុងការពង្រីកវិសាលភាពរបស់ខ្លួនក្នុងតំបន់អាស៊ាន និងបានបង្ហាញពីភាពរឹងមាំនៃការផ្តល់ជូនសេវាកម្មពីប្រទេសថៃ ជូនដល់អតិថិជនកម្ពុជា ដោយផ្តោតជាសំខាន់លើការធ្វើអាជីវកម្ម ព្រមជាមួយនឹងការបង្កើតគុណតម្លៃដល់សង្គម ស្របតាមចក្ខុវិស័យ « ការផ្តល់ជូន និងការចែករំលែកឱកាស »។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោក ឆោមរុំ ជិនឆៃ នាយកគ្រប់គ្រងក្រុមហ៊ុន ស៊ីភី អល ខេមបូឌា បានមានប្រសាសន៍ថា៖
ថ្មីៗកន្លងទៅនេះ កាលពីថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០២១ ហាងលក់ទំនិញ 7-Eleven សាខាទី១នៅកម្ពុជា បានបើកបម្រើសេវាកម្មជូនជាផ្លូវការហើយ ។ សាខាជ្រោយចង្វារ ដែលជាសាខាដំបូងបង្អស់ ស្ថិតក្នុងរាជធានីភ្នំពេញ បេះដូងនៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំពិធីបើកសម្ពោធក្នុងលក្ខណៈយ៉ាងសាមញ្ញ។
ពិធីបើកសម្ពោធនេះបានរៀបចំឡើង ស្របតាមតាមស្ថានការណ៍នាពេលបច្ចុប្បន្ន នៅពេលព្រឹក វេលាម៉ោង ០៩:១៩ នាទី ដោយមានការចូលរួមក្រោមអធិបតីភាពលោកជំទាវ តោ ពិឡា ទីប្រឹក្សានៃក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា, លោក ជីរ៉ាវុឌ្ឍ សុវណ្ណាអាត កុងស៊ុលផ្នែកពាណិជ្ជកម្ម នៃស្ថានឯកអគ្គរាជទូតថៃប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោកបណ្ឌិត ស៊ុផាឆៃ វើរ៉ាភូឈុង អនុប្រធានសមាគមមិត្តភាពកម្ពុជា-ថៃ ។
លោក ឆោមរុំ មានប្រសាសន៍បន្តថា៖
ក្រុមហ៊ុន ស៊ីភី អល (ខេមបូឌា) ក៏មានគម្រោងផងដែរ នឹងបើកឱ្យដំណើរការ សាខាហាងលក់ទំនិញ 7-Eleven នៅក្នុងតំបន់មួយចំនួនទៀត ដើម្បីបំពេញ តាមតម្រូវការសមស្រប និងបរិស្ថានដែលមានការប្រែប្រួលជានិច្ច ។ ជាមូលដ្ឋាន សាខាជ្រោយចង្វារ ផ្តល់ជូននូវផលិតផលមានគុណភាព ជាង 2,000 មុខ រាប់បញ្ចូលទាំងភេសជ្ជៈម៉ីនុយពិសេសប្រចាំហាង គឺទឹកកកព្រិល ស្លឺបភី ក៏ដូចជាភេសជ្ជៈឆុងថ្មីៗ ក្រោមស្លាកសញ្ញា អល កាហ្វេ ជាជម្រើសជូនដល់អតិថិជនផងដែរ ។
ក្នុងពេលអនាគត នឹងមានការអប់រំ ព្រមទាំងការអភិវឌ្ឍផលិតផល ដើម្បីបំពេញតាមឥរិយាបទរបស់អតិថិជន និងដើម្បីទទួលបានការពេញនិយមពីប្រជាជនកម្ពុជា ដោយតែងតែផ្តល់ជូននូវការពេញចិត្តខ្ពស់បំផុតជូនដល់អតិថិជន៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]