កូរ៉េខាងត្បូង៖ ទស្សនិកជនរាល់គ្នាច្បាស់ជាដឹងហើយថា សមាជិកម្នាក់ៗនៃក្រុមចម្រៀងស្រីកូរ៉េ BLACKPINK ពួកគេសុទ្ធតែមានភាពប្រណិត និងទាន់សម័យបំផុតនៅក្នុងឧស្សាហកម្មកម្សាន្ត K-Pop។
ហើយប្រសិនបើយើងយកចិត្តទុកដាក់ឲ្យមែនទែន សមាជិកម្នាក់គឺ Lisa នាងតែងតែត្រូវបានអ្នករចនាម៉ូត ច្នៃម៉ូតឲ្យនាងស្លៀកពាក់ប្លែកៗស្ទើរគ្រប់ពេល ខុសពីសមាជិកបីនាក់ទៀត។ ក្នុងនោះ អ្វីដែលមហាជនមួយចំនួនតែងតែឆ្ងល់នោះ ចម្លើយក៏ត្រូវបានបង្ហាញដោយនាយកជាន់ខ្ពស់របស់ផលិតកម្ម YG ផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនេះបើយោងតាមសារព័ត៌មាន TMI បានឲ្យដឹងថា មូលហេតុដែល Lisa តែងស្លៀកពាក់ម៉ូតប្លែកៗខុសពីគេបែបនេះ គឺដោយសារតែ Lisa នាងមានរាងកាយស្រស់ស្អាតអំណោយផលច្រើនជាងសមាជិកផ្សេងទៀត ដោយនាងមានដៃជើងតូចៗ ដងខ្លួនស្រឡូនៗស្អាត មើលទៅសមាមាត្ររាងកាយរបស់នាង ពិតជាស៊ីគ្នាជាមួយកម្ពស់។ ដែលជាហេតុធ្វើអ្នកច្នៃម៉ូតមានការពិបាក ក្នុងការជ្រើសរើសម៉ូតធម្មតាៗដូចសមាជិកផ្សេងទៀត ឲ្យនាងស្លៀកពាក់ណាស់ ដូច្នេះហើយទើបខោអាវដែល Lisa ពាក់ តែងតែប្លែកភ្នែកជាងគេរហូតតែម្ដង ប៉ុន្តែអ្វីដែលគ្រប់គ្នាសរសើរមិនដាច់ពីមាត់នោះ គឺនាងនៅតែស្រស់ស្អាត លេចធ្លោរគ្រប់ពេលផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖
ប្រភព៖ kenh14
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]