បរទេស៖ កាលពីពេលថ្មីៗនេះ សេដ្ឋីនីដែលមានទ្រព្យសម្បត្តិវាល់លាន Kylie Jenner បានបង្ហាញឈុតសម្លៀកបំពាក់ស៊ិចស៊ីជាច្រើនឈុត ដែលបញ្ចេញរាងយ៉ាងចាស់ដៃតែម្តងនៅក្នុងបណ្តាញសង្គម ធ្វើឲ្យមានការចាប់អារម្មណ៍ពីមហាជនទាំងពួងផងដែរ ។  

ដោយឡែក នៅចំកណ្តាលព័ត៌មាន លេចឡើងពីការមានផ្ទៃពោះលើកទី ២ Kylie Jenner ហាក់នៅស្ងៀមស្ងាត់មិនមានការឆ្លើយតបនោះទេ ហើយថែមទាំងបានបញ្ចេញរូបថតសិចស៊ីជាច្រើនសន្លឹក ដើម្បីផ្សព្វផ្សាយម៉ាកសំលៀកបំពាក់ហែលទឹកថ្មីទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ Kylie Jenner បង្អួតរាងដ៏ក្តៅគគុករបស់នាងក្នុង ប៊ីគីនីពណ៌លឿង កាលពីថ្ងៃទី ៣០ ខែសីហា មិនត្រឹមតែប៉ុណ្ណោះ តារាស្រីវ័យ ២៤ ឆ្នាំរូបនេះក៏បានពាក់ឈុតហែលទឹកពណ៌ទឹកក្រូចដ៏ស៊ិចស៊ីមួយទៀតដែរ។ ដោយ Kylie Jenner កំពុងធ្វើការលើឈុតហែលទឹកដែលមានឈ្មោះថា Kylie Swim  ពោលគឺនាងធ្វើជាគំរូសម្រាប់ផលិតផលផ្ទាល់ខ្លួន។

គួរបញ្ជាក់ផងដែរថា​ ប្រភពជាច្រើនបានបញ្ជាក់ប្រាប់សារព័ត៌មាន Hollywood ថាKylie Jenner កំពុងមានផ្ទៃពោះកូនទី ២ ជាមួយតារារ៉េប Travis Scott ។ ជាមួយគ្នានោះ ទំព័រ Pagesix បានដកស្រង់ប្រភពបាននិយាយថាគ្រួសារ Kardashian - Jenner បច្ចុប្បន្នរីករាយនឹងដំណឹងល្អដែល Kylie មានផ្ទៃពោះ ហើយបានបង្ហាញថាម្ចាស់ក្រុមហ៊ុនគ្រឿងសម្អាង Kylie Cosmetics ចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការមានកូនបន្ថែមទៀតហើយបានគ្រោងមានផ្ទៃពោះមួយឆ្នាំហើយ៕

សូមទស្សនារូបភាពខាងក្រោម៖

Kylie Jenner
Kylie Jenner
Kylie Jenner
Kylie Jenner
Kylie Jenner
Kylie Jenner
Kylie Jenner

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]