ចិន៖ កាលពីថ្មីៗនេះ កាសែត Eastweek របស់ទីក្រុងហុងកុងបានរាយការណ៍ថា​ រដ្ឋបាលវិទ្យុនិងទូរទស្សន៍ជាតិចិន កំពុងមាន យុទ្ធនាការ នឹងមានការរឹតត្បិតថ្មីលើតារាល្បីៗ ដែលមានដើមកំណើតជាជនជាតិចិន កាត់សញ្ជាតិ បរទេស កំពុងតែក្លាយជាប្រធានបទក្តៅគគុក។

តួយ៉ាងទៀតសោត បច្ចុប្បន្ន រឿងរ៉ាវរសើបនេះ កំពុងត្រូវបានចែកចាយ នៅលើបណ្តាញសង្គមនៅចិនដីគោក ដែលធ្វើឲ្យមហាជន មានការព្រួយបារម្ភជាខ្លាំង នៃការរឹតបណ្តឹងច្បាប់ថ្មីរបស់ រដ្ឋបាលវិទ្យុនិងទូរទស្សន៍ជាតិចិន ក្នុងការបោសសំអាត តារាមួយចំនួន ដែលអាចនឹងប៉ះអាយដលរបស់ខ្លួន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទោះជាយ៉ាងណាក្តី ប្រឈមមុខនឹងពាក្យចចាមអារ៉ាម ដែលអាចនឹងគេសង្ស័យថា មានតារាសម្តែង មួយចំនួន បានក្លាយជាអ្នកបន្ទាប់ ដែលត្រូវបានគេហៅផឹកទឹកតែចត់នោះ ត្រូវគេពិតជាសន្មត់ ក៏ដូចជាបានផ្ទៀងផ្ទាត់ ត្រូវបានគេជឿថា មានតារាសម្តែងស្រី Liu Yifei ដែលមានសញ្ជាតិអាមេរិក និងតារាសម្តែងជើងចាស់ Jet Li ជាជនជាតិសាំងហ្គាពួរ។

យ៉ាងណាមិញ អ្វីគ្រប់យ៉ាងមិនទាន់បានដឹងយ៉ាងណានោះទេ ព្រោះមួយរយៈក្រោយនេះ វិស័យកម្សាន្តចិន មានរឿងមិនឈប់ឈរ ចាប់តាំង ពីដើមឆ្នាំ ២០២១ ត្រូវបានឲ្យដឹងថា តារាជាច្រើន ត្រូវបានខាងសមាគមនិ៍សិល្បៈចិន ត្រូវបានដកចេញ ជាបន្តបន្ទាប់ ព្រោះតែរឿងអាស្រូវរបស់ខ្លួន ហេតុដូច្នេះ មានតែរង់ចាំមើល និងតាមដានជាមួយ ខ្មែរឡូត ទាំងអស់គ្នារឿងរ៉ាវអ្វីកើតឡើងបន្តទៀត៕

ប្រភព៖ https://ngoisao.net/

សូមទស្សនារូបភាពខាងក្រោម៖ 

Jet Li
Liu Yifei
Liu Yifei និង Jet Li

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]