ចិន៖ ថ្មីៗនេះ តាមរយៈប្រភពព័ត៌មានដ៏ល្បីបានបង្ហាញថា មានអ្នកប្រមាញ់រូប បានចាប់យករូបភាព តារាស្រី Yang Mi ដែលបានបង្ហាញខ្លួន នៅព្រលានយន្តហោះទីក្រុងប៉េកាំង ដោយត្រៀមហោះហើរទៅទីក្រុង Ningbo តាមកាលវិភាគការងារ ជាពិសេស រូបនាងក៏បានធ្វើឱ្យមានការចាប់អារម្មណ៍ជាមួយនឹងការស្លៀកពាក់អាវដ៏ស្រស់ស្អាតលេចធ្លោ ខណៈដែលមួយរយៈនេះនាងបានផ្លាស់ប្តូរស្ទាយ៍ជារឿយៗ ផងដែរ។ 

មិនត្រឹមតែប៉ុណ្ណោះ នៅក្នុងកម្រងរូបភាពដែលបានចែករំលែកភ្លាមៗនោះ ក៏បានបង្កភាពចម្រូងចម្រាសនៅលើបណ្តាញសង្គម បើទោះបីជានៅក្នុងរូបថតនោះ ជើងរបស់តារាស្រី Yang Mi មានរាងស្លីម រលោងស្អាតយ៉ាងទាក់ទាញក្ដី ប៉ុន្តែប្រក្រឡេកមកមើលពីរូបភាពដែលមិនទាន់បានកែសម្រួលវិញ ទើបបានបង្ហាញថា ជើងរបស់តារាស្រីរូបនេះ ហាក់មានភាពខុសប្លែកនិងមិនដូចជាការរំពឹងទុករបស់ អ្នកទស្សនាឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះ នាងបានបង្ហាញជង្គង់ ដែលជ្រីវជ្រួញ ដោយមានស្នាមជាំជាច្រើន ថែមទាំងមានពណ៌ស្បែកមិនស្មើគ្នាទៀតផង។ ទន្ទឹមនឹងនេះ អ្នកនិយមលេងអ៊ីនធឺណេតជាច្រើនទៀត បានជឿជាក់ថា ជើងរបស់តារាស្រីរូបនេះ ត្រូវបានទាក់ទាញ ដោយកម្មវិធីកែរូបថត បើទោះបីជាមានរាងស្លីមស្អាតប៉ុណ្ណោះក៏ដោយ ប៉ុន្តែនៅតែមិនមានភាពល្អឥតខ្ចោះ ដូចរូបថតដែលបានថតឡើយ៕

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Yang Mi
Yang Mi
Yang Mi
Yang Mi
Yang Mi
Yang Mi
រូបពិតរបស់ Yang Mi

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]