កូរ៉េខាងត្បូង៖ ជឿជាក់ថា អ្នករាល់គ្នាដែលជាហ្វេនគាំទ្រ ប្រាកដជាដឹងថា​ Rose(BLACKPINK) មានបងស្រីម្នាក់ ដែលមានអាយុច្រើនជាងនាង ៤ ឆ្នាំ ដែលមានឈ្មោះ Alice Park ។ ថ្វីត្បិតតែនាងមិនបានចូលប្រឡូកក្នុងវិស័យសិល្បៈពិតមែន តែ Alice Park នៅតែទាក់ទាញការចាប់អារម្មណ៍ពីអ្នកលេងអ៊ិនធឺណេតដោយសារមុខមាត់ស្រស់ស្អាតនិងភ្លឺថ្លាដូចតារា Kpop ពិតៗ។

ជាមួយគ្នានេះ កាលថ្ងៃទី ៣១ ខែសីហា Alice បានចែករំលែករូបថតនៃកាដូខួបកំណើតដែល Rose បានផ្ញើរទៅឲ្យនាងផ្ទាល់។ ដោយ កាដូថ្ងៃកំណើតរបស់បងស្រី Rose គឺជាគ្រឿងអលង្ការដ៏ប្រណិតពី Tiffany & Co ដែលគ្រឿងអលង្ការនេះ មានតម្លៃថ្លៃខ្លាំងចាប់ពី ៣,៤០០ ដុល្លារ ដល់ ១៧,៥០០ ដុល្លារ។ ប៉ុន្តែអ្វីដែលទាក់ទាញការចាប់អារម្មណ៍បំផុត គេបែរជាចាប់អារម្មណ៍លើ សម្រស់ដ៏ស្រស់ស្អាតរបស់បងស្រី Rose ទៅវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា បងស្រីបង្កើតរបស់ Rose កើតនៅឆ្នាំ ១៩៩៣ ធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងដោយសារសម្រស់ស្រស់ស្អាត សុភាពរាបសានិងភាពជាស្ត្រីរបស់នាង។ ប៉ុន្តែអ្នកនិយមលេងអ៊ីនធឺណេតជាច្រើន គិតថា Alice គឺដូច Jisoo ទៅវិញ

ថ្វីបើ Alice មានសម្រស់ស្រស់ស្អាតក៏ដោយ ប៉ុន្តែនាងមិនបន្តអាជីពសិល្បៈ ដូចប្អូនស្រីរបស់នាងទេ។ ផ្ទុយទៅវិញនាងបានបញ្ចប់ការសិក្សានៅមហាវិទ្យាល័យក្នុងឆ្នាំ ២០១៧ ហើយដើរតាមគន្លងមេធាវីរបស់គ្រួសារនាង។ ថ្វីត្បិតតែ មិនមែនជាតារាល្បីក៏ពិតមែន ប៉ុន្តែបងស្រីរបស់ Rosé ក៏មានអ្នកតាមដានយ៉ាងច្រើននៅលើ Instagram ដែររហូតដល់ជាង ៨៧៥,០០០ នាក់៕

ប្រភព៖ kenh14

សូមទស្សនារូបភាពខាងក្រោម៖

 Rose
បងស្រី  Rose
បងស្រី Rose
បងស្រី Rose
បងស្រី Rose
បងស្រី Rose និង Jisoo
បងស្រី Rose
កាដូ បងស្រី Rose
កាដូបងស្រី Rose

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]