កូរ៉េខាងត្បូង៖ តារាសម្តែងប្រុសលំដាប់ A លោក Lee Minho និង សមាជិកកូនពៅ Jungkook ក្រុម BTS បានទាក់ទាញមហាជន ជាពិសេសអ្នកគាំទ្រក្នុងស្រុក និងអន្តរជាតិយ៉ាងខ្លាំង ជាមួយនឹងការលេងស្ទីលរបស់ពួកគេ កំពុងតែទទួលបានការចាប់អារម្មណ៍ជាខ្លាំង។

ជាក់ស្តែង កាលពីថ្មីៗនេះ អ្នកនិយមលេងបណ្ដាញអ៉ីនធើណែតជាច្រើននាក់ កំពុងតែវែកញែកលើកប្រធានបទថ្មីមួយ ដោយប្រៀបធៀបនៃរូបស្រស់សង្ហា ​ របស់តារាសម្តែងប្រុសល្បីលំដាប់កំពូល ទាំងពីរដួងនេះ ក្នុងឈុតអាវដូចគ្នាបែបនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង អ្នកគាំទ្របានសង្កេតឃើញថា​ តារាប្រុស មានមន្តសេ្នហ៍ Lee Minho មើលទៅពិតជាសង្ហា តាមបែប Playboy ជាមួយនឹងទឹកមុខ បែបច្រឡឹម ពិតជាសាកសមនឹងឈុតសម្លៀកបំពាក់ប៊្រេនថ្លៃៗ ដែលកម្លោះហាយសូរូបនេះ បានធ្លាប់លេងស្ទីលរាល់ដង។

ចំណែកឯ Jungkook ឯណោះវិញ បានធ្វើឲ្យមហាជន មានការចាប់អារម្មណ៍យ៉ាងខ្លាំង គួរឲ្យកត់សម្គាល់ណាស់ដែរ ដែលតែងតែឆក់បេះដូង អន្ទងចិត្តក្រមុំៗ ពីអ្នកគាំទ្រជានិច្ច ជាមួយភាពសង្ហា​បែបសុភាព ជាមួយមុខដ៏ស្រស់ស្រទន់របស់លោកផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ កម្លោះសង្ហា ទាំងពីរូបនេះ ត្រូវបានហ្វេនៗនៅគ្រប់ទិសទី លើកសរសើរ ថាមានភាពទាក់ទាញម្នាក់មួយបែប មិនមានការប្រៀបធៀប ដោយលើកម្នាក់ ទម្លាក់ម្នាក់ឡើយ ព្រោះពួកគេទាំងពីរ សុទ្ធតែមានភាពសង្ហារៀងៗខ្លួន។

សូមទស្សនារូបភាពខាងក្រោម៖

Lee Minho
Lee Minho ក្នុងឈុតអាវដូចគ្នា
 Jungkook ក្នុងឈុតអាវដូចគ្នា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]